រថយន្តឃ្លុបដឹកសាច់ជ្រូកបុកទម្លុះទ្វារ របង និង ឆ្លងផ្លូវទៅបុកចូលផ្ទះលក់គ្រឿងសំណង់ម្ខាងទៀត

កម្មករកុងស៊ីកាប់ជ្រូកភូមិដំណាក់ធំ៣ បើករថយន្តឃ្លុបដឹកសាច់ជ្រូកបុកទម្លុះទ្វារ របង និង ឆ្លងផ្លូវទៅបុកចូលផ្ទះលក់គ្រឿងសំណង់ម្ខាងទៀត បណ្តាលអោយស្ត្រី ម្នាក់រងរបួសធ្ងន់ នៅម្តុំលូ៥ ខណ្ឌមានជ័យ

ស្ត្រីវ័យចំណាស់ជាអ្នកតំណើរម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគាត់ដើរឆ្លងផ្លូវហើយក៏ស្រាប់តែមានរថយន្ត ឃ្លុបដឹកសាច់ជ្រូកមួយគ្រឿង បើកបោះពួយចេញពីក្នុងកុងស៊ីកាប់ជ្រូកភូមិដំណាក់ធំ៣ មកបុក និង បើកឡើងលើខឿនថ្មពុះ ចែកទ្រូងផ្លូវទៅបុកចូលផ្ទះលក់គ្រឿងសំណាង់មួយកន្លែងទៀតបង្ករអោយរងការខូចខាតផ្ទះ និង គ្រឿងសំណង់អស់មួយ ចំនួនធំទៀត ចំណែកឯបុរសជាអ្នកបើកបររថយន្តបង្ករក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ។ហេតុការណ៍នេះដែរបានបង្ករ អោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ០៨ និង ៣០នាទីព្រឹក ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅចំណុចផ្ទះ លក់គ្រឿងសំណង់យីហោ សំ អូន៨៤ (ខាងកើតភ្លើងស្តុបលូ៥) ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខំណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ស៊ូ ផាន់ណា អាយុ ៥៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសបាក់ដៃម្ខាងធ្ងន់ធ្ងរ ចំណែកឯបុរសជាអ្នកបើកបរ រថយន្តបង្ករមានឈ្មោះ វ៉ែន យន អាយុ ៣៣ឆ្នាំ មុខរបរកម្មករកុងស៊ីកាប់ជ្រូកភូមិដំណាក់ធំ៣ ទល់មុខផ្ទះលក់គ្រឿងសំ ណង់កើតហេតុខាងលើ និងមានស្រុកកំណើតភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

មុនពេល កើតហេតុ ស្រ្តីវ័យចំណាស់បានដើរតាមផ្លូវទៅផ្សារ ក៏ស្រាប់តែមានរថយន្តកូរ៉េម៉ាក ហ៊ីយន់ដាយ ព៌ណស ពាក់ស្លាកលេខ ភ្នំ ពេញ២AB-៧១៩១ ជារថយន្តឃ្លុបដឹកសាច់ជ្រូក បោះពួយបុកទម្លុះទ្វារដែកមួយផ្ទាំងទើរជាប់ខាងមុខ ចេញពីកុងស៊ីកាប់ ជ្រូកភូមិ ដំណាក់ធំ៣ មកបុកស្ត្រីវ័យចំណាស់រងគ្រោះបណ្តាលអោយបាក់ដៃម្ខាងនិងរងរបួសយ៉ាងធ្ងន់ធ្ងរ។ រួចហើយផ្លូវ ឡើង លើខឿន ថ្មពុះចែកផ្លូវឆ្លងបន្តទៅបុកចូលផ្ទះលក់គ្រឿងសំណង់ខាងលើតែម្តង សំណាងល្អម្ចាស់ហាងលក់គ្រឿង សំណង់នាំ គ្នានៅខាងក្នុងផ្ទះជ្រៅ និង ផ្លូវស្ងាត់មិនសូវមានអ្នកតំណើរម្លេះនឹងបង្ករគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ជាងនេះទៀត មិនខាន ទៀត ហើយបុរសជាអ្នកបើកបររថយន្តបង្ករក៏ត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

  ក្រោយពេលកើតហេតុ ស្រ្តីវ័យចំណាស់ជាអ្នកតំណើររងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯបុរសជាអ្នក បើកបរ និង រថយន្តឃ្លុបដឹកសាច់ជ្រូកបង្ករ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងគារនគរ បាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។