About Me

header ads

អភិបាលខេត្តស្វាយរៀងចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្រុងបាវិត

ខេត្តស្វាយរៀង៖នៅថ្ងៃអាទិត្យ១កើត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងអមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត  លោកអភិបាលក្រុងបាវិត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍក្រុងបាវិតរួមមាន៖

១-ពិនិត្យមើលការសាងសង់ផ្លូវវាងសម្រាប់ឡានកុងទ័ន័រដឹកទំនិញចេញចូល និងទីតាំងត្រួតពិនិត្យកុងទ័ន័ររួមគ្នានូវនៅទីតាំងឆ្លងកាត់ព្រំដែនរវាងប្រទេសវៀតណាម នឹងកម្ពុជា។
២-ពិនិត្យមើលដំណើរការអភិវឌ្ឍនៅតំបន់ព្រំដែនបង្គោលលេខ ១៦៤-១៦៥។
៣-ពិនិត្យមើលការស្ថាបនាផ្លូវចាក់បេតុងដែលកំពុងដំណើរការនៅផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងបាវិត។
៤-ពិនិត្យមើលទីតាំងប្រព័ន្ធលូរំដោះទឹកកង្វក់។
៥- ពិនិត្យមើលដំណើរការសាងសង់សាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាលក្រុងបាវិត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលកំពុងសាងសង់សម្រេចបានប្រមាណ៦០%ហើយ។

សូមជម្រាបជូនថា ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្តមបានដាក់ចេញនូវទិសដៅសំខាន់ៗដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តស្វាយរៀង ស្របតាមទិសដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ៕