About Me

header ads

រវាងក្រុមបឹងកេតនិងអង្គរថាយហ្គឺរ នៅតែមិនទាន់រកឃើញអ្នកឈ្នះ?

រវាងក្រុមបឹងកេតនិងអង្គរថាយហ្គឺរ នៅតែមិនទាន់រកឃើញអ្នកឈ្នះ? 

លោកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត បានដឹកនាំក្រុមទៅសួរសុខទុក្ខលោក Akihiro Kato ប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺរ នាកីឡដ្ឋានថ្មីស្រឡាង នៅខេត្តសៀមរាប ក្នុងថ្ងៃការប្រកួតបើកឆាកលីគកំពូល ក្រោមក្រសែភ្នែកអ្នកគាំទ្រចំនួន ២៦៥៩នាក់។

ការប្រកួតតង់ទី១ ក្រុមអង្គរថាយហ្គឺរ បើកការនាំមុខ១គ្រាប់មុន ដោយកីឡាករ YUDAI OGAWA នៅនាទីទី ២០ រហូតដល់ចប់តង់ទី១ ក្រុមម្ចាស់ផ្ទះនាំមុខក្រុមភ្ញៀវ ១ទល់នឹង០។ ចូលដល់តង់ទី២ បឹងកេត បានវាយបក១គ្រាប់វិញ ដោយបាល់ពិន័យប៉េណាំងទី១១ម៉ែត្រ( (PK) ទាត់ចូលដោយកីឡាករ MAT NORON នៅនាទីទី៦៧។ ចប់ការប្រកួតក្រុមបឹងកេតនិងក្រុមអង្គរថាយហ្គឺរបានត្រឹមចែកគ្នា១ពិន្ទុស្មើ ដោយលទ្ធផល ១ទល់នឹង១។

បើរំលឹកដល់លទ្ធផលកាលពីរដូវកាលឆ្នាំ២០១៩ ក្រុមទាំងខ្លាំង២ ប្រកួតស្មើគ្នាទាំង ២ជើងតែម្តង ក្នុងលទ្ធផល១ទល់នឹង១ដូចគ្នា។

ចូលមកដល់ ក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ ជើងទីមួយក្រុមទាំងពីរនៅតែរក្សាលទ្ធផល១ទល់នឹង១ដដែល ចាំមើលនៅជើងទី២វិញ តើរវាងក្រុមខ្លាំងទាំង២អាចរកឃើញអ្នកឈ្នះបានដែរឬទេ?