About Me

header ads

អំពៅ១១ហិកតារបស់ក្រុមហ៊ុនកុយសារ៉េនត្រូវភ្លើងឆេះម៉ត់សង្ស័យមានអ្នកលួចដុតនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ចំការអំពៅស្ករចំនួន១១ហិកតាត្រូវភ្លើងឆាបឆេះអស់គ្មានសល់កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៣កុម្ភៈ២០២០នៅភួមិកំពេាតម្រាក់ឃុំពពែតស្រុកស្វាយទាប។បើតាមមន្ត្រីនគបាលប៉ុស្ត៍រដ្ឋបាលឃុំពពែតបានឲ្យដឹងថា ករណីភ្លេីងឆេះអំពៅចំនួន១១ហិកតា គឺជាអំពៅរបស់ក្រុមហ៊ុនលោកុយសារ៉េន នៅភូមិពពែតឃុំពពែតស្រុកស្វាយទាប។

ប្រភពដ៏ដែលបន្តទៀតថា ការឆេះអំពៅអស់១១ហិកតានេះបើតាមសមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវដាក់ការសន្និដ្ឋានថាមូលហេតុមានជនមិនស្គាល់អត្តសញ្ញាណលួចដុត។ទោះបីជាយ៉ាងណាក៏ដោយករណីជនអគតិលួចដុតចំការអំពៅគឺកើតឡើងរាល់ឆ្នាំហើយក៏មិនដែលចាប់បានជនសង្ស័យណាម្នាក់មកផ្តន្ទាទោសបានដែរ។ហើយជួនកាលម្ចាស់អំពៅចង់បានច្បាប់កាប់អំពៅនាំចេញទៅប្រទេសវៀតណាមគឺតែងតែមានករណីជនមិនស្គាល់អត្តសញ្ញាណលួចដុតអំពៅឆេះស្លឹកអំពៅអស់រួចសុំច្បាប់កាប់បន្ទាន់កុំឲ្យអំពៅខូចគុណភាព។

ក៏ប៉ុន្តែករណីគេលួចដុតអំពៅ១១ហិកតានេះគឺឆេះអស់តែម្តងដោយប៉ុន្មានខែនេះមានកំដៅក្តៅខ្លាំងធ្វើឲ្យអំពៅស្ងួតទឹកខ្លាំងពេលមានអ្នកលួចដុតគឺឆេះអស់តែម្តងមិនអាចជួយពន្លត់បានពិតជាសោកស្តាយហើយនេះជាលើកទី១ហើយដែលក្រុមហ៊ុនលោកកុយសារ៉េនត្រូវគេលួចដុតអំពៅឆេះអស់១១ហិកតា

បណ្តាលឲ្យខូចទាំងស្រុង។សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនលួចដុតអំពៅឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕