About Me

header ads

មិនចងឲ្យប្តីពិបាកចិត្តនិងមិនឲ្យអស់លុយច្រើនដោយសារ មានជំងឺប្រចាំកាយស្ត្រីវ័យ៤០ឆ្នាំម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួនក្នុងផ្ទះជាន់ឡៅតឿ នៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញ ៖ ដោយមានវិបត្តិក្នុងចិត្តព្រោះមានជម្ងឺប្រចាំកាយ ស្រ្តីវ័យ៤០ឆ្នាំម្នាក់ ស្រាប់តែធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះជាន់ឡៅតឿ ស្លាប់ចោលកូនប្រុស៣នាក់ និងប្ដីឲ្យឯកោ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជាខ្លាំង នាវេលាម៉ោង៤ប្រមាណជា៣០នាទីល្ងាច ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ ហេង សិត អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំណើតក្នុងភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ។ ដោយគាត់មានប្ដី និងកូនប្រុសចំនួន៣នាក់ ។

ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្ដីរបស់គាត់បានចេញទៅហូបការគេនៅខេត្ត ហើយពេលកើតហេតុ កូនប្រុសរបស់គាត់បានចេញពីសាលាមកដល់ផ្ទះ ស្រាប់តែទ្វារជាប់គន្លះ ក៏បានស្រែកហៅម្ដាយជាច្រើនដងតែមិនតប ទើបកូនគាត់និងអ្នកជិតខាងនាំគ្នាជួយគាស់ទ្វារ បើកមើល ក៏ឃើញម្ដាយចង.ក នៅជាន់ឡៅតឿ ទើបប្រញប់កាត់ខ្សែចំណងទំលាក់ចុះ តែអកុសលស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយមក ប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន ហើយសមត្ថកិច្ចក៏បានទាក់ទងទៅខាងជំនាញកោសល្យវិច្ឆ័យ ដើម្បីធ្វើការត្រួតពិនិត្យ ទើបដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន) រួចធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕