About Me

header ads

ម៉ូតូនិងរុឺម៉កកង់បីបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំងសង្ខាង

ភ្នំពេញ : ស្ត្រីម្នាក់រួមទាំងបុរសម្នាក់ទៀតបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីម៉ូតូនិង រុឺម៉កកង់បីបានបុកគ្នា ពេញទំហឹង កាលពី វេលាម៉ោង ៤ និង ៥០នាទីទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០ត្រង់ចំណុចមុខផ្សារ ឈូកមាស តាមបណ្ដោយផ្លូវ ២០១១នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះបើកបរកង់បីមានឈ្មោះ ឈិន ភ័ណ្ឌ  ភេទស្រី  អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្លែឈើ ស្នាក់នៅភូមិខ្មែរលើ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។មានស្រុកកំណើតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានស្លាប់ចោលប្តីនិងកូនតូចៗបីនាក់ប្រុសទាំងបី ដែលបើករឺម៉កកង់បី ពណ៌ក្រហម  ពាក់ស្លាកលេខភ្នំពេញ1BG.4298. ។

ជនរងគ្រោះដែលបើកម៉ូតូមានឈ្មោះ លី គឹមសាន អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTV ប៊្លូវើរ ជិតផ្សារដីហ៊ុយ មានស្រុកកំណើតនៅភូមិ ដំបូក កកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ជិះម៉ូតូម៉ាកស្កុតពី  ពណ៌ស  ពាក់ស្លាកលេខកណ្តាល1AH.8119បានស្លាប់ចោលប្រពន្ធ។

ប្រភពពីអ្នកលក់នំប៉ោងបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញនារីម្នាក់បើកកង់បីតាមបណ្ដោយផ្លូវ ២០១១ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងជិះតាមបណ្ដោយផ្លូវ ២០១១ទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទឹសគ្នា យ៉ាងលឿនបានវ៉ាររថយន្តមួយគ្រឿងមកឆ្វេងដៃទៅបុកជាមួយនឹងកង់បីចំពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំងសង្ខាងនៅកន្លែងកើតហេតុភ្លាមៗ ចំណែកម៉ូតូ និង ម៉ូតូរុឺម៉កកង់បីរងការខូចខាតខាងមុខស្ទើរតែទាំងស្រុងទាំងសង្ខាង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកម៉ូតូនិងកង់បីទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕