About Me

header ads

ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្តស្វាយរៀងអញ្ជើញចូលរួមប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលស្រុករំដួល

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលស្រុករំដួល ដោយមានការចូលរួមពីលោក​ លោកស្រីប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ គណៈអភិបាលស្រុក​ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក មេបញ្ជាការរងផ្នែកសឹងរងស្រុក ប្រធានមន្ទីរពេទ្យបង្អែកស្រុក​ ការិយាល័យអង្គភាពជុំវិញស្រុក​ មេឃុំ​ ស្មៀនឃុំ​ ធនាគារអង្គការ​ សមាគមន៍​ ជុំវិញស្រុក​ ។

ចំពោះការដាក់ឲ្យដំណេីរការរចនាសម្ព័ន្ធថ្មី​ នៃរដ្ឋបាលស្រុករំដួល នាព្រឹកនេះជាការចូលរួមចំណែកយ៉ាងជ្រាលជ្រៅមកលេីរដ្ឋបាលថ្នាក់ក្រោមជាតិ​ ការគ្រប់គ្រងរដ្ឋបាលក្រុង​ ស្រុក​ ខណ្ឌ​ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញដេីម្បីបង្កេីន​និងជំរុញ​  និងធ្វេីឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ខណ្ឌ​ និងគោលនយោយបាយកំនែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ​ សំដៅដល់ពង្រឹងអង្គភាពរបស់រដ្ឋ​ ដេីម្បីសម្របសម្រួលនូវរាល់សកម្មភាពសាធារណៈនៅលេីដែនដីរបស់ខ្លួន​ ។

ហើយការផ្លាស់ប្តូរនូវខ្សែរគណនេយ្យ​ និងរបៀបរបបនៃការបំពេញការងារមានន័យថារដ្ឋបាលក្រុង​ ស្រុក​ ខណ្ឌ​ ជាតំណាងឲ្យរាជរដ្ឋាភិបាល​ និងក្រសួងស្ថាប័ន​ នៅរដ្ឋបាលរបស់ខ្លួ​នត្រូវដេីរតួនាទីក្នុងការសម្របសម្រួល​ និងដឹកនាំគ្រប់សកម្មភាព​ ឬកិច្ចការដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ហេីយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល​ និងក្រសួង​ ស្ថាប័ន​ ចំពោះវិស័យក្រសួង​ ស្ថាប័ននីមួយៗ​ ទទួលខុសត្រូវ​ ៕