About Me

header ads

បើករថយន្តបញ្ច្រាស់ទិសដៅ ចរាចរណ៍ ជ្រុលបុកគ្នាពេញទំហឹង សង៥០០ដុល្លាបញ្ចប់រឿងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

បើករថយន្តបញ្ច្រាស់ទិសដៅ ចរាចរណ៍ ជ្រុលបុកគ្នាពេញទំហឹង សង៥០០ដុល្លាបញ្ចប់រឿងនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ភ្នំពេញៈ បុរស២នាក់រៀងស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌សបើកបរបញ្ច្រាស់ទិសដៅ មិនប្រយ័ត្ន ដល់ផ្លូវបែកជាបួ ម បានជ្រុលបុកគ្នាយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៦ កែងផ្លូវលេខ៦១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគឺរថយន្តមួយគ្រឿងម៉ាក តូយូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-2691 ដែលជារថយន្តតាក់ស៉ី ធ្វើខំណើរតាមបណ្តោយផ្លូវលេខ៩៦ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសដៅចរាចរណ៍ ស្របពេលនោះក៏ស្រាបតែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៉ីយ៉ានដាយ ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-1243 បើកបរតាមបណ្តោយផ្លូវលេខ61 ក្នុងទិសដៅជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតខ្ទេចអស់មួយកំណាត់មុខ ហើយធ្លាក់កាងមុខរីឯរថយន្តស្តារិចវិញខ្ទេចអស់មួយជំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកើតហេតុ និង បានសម្របសម្រួលភាគីទាំងសងខាង ដោយភាគីរថយន្តហាយឡែមឌ័រ សងថ្លៃខូចខាតចំនួន ៥០០ដុល្លាបញ្ចប់រឿងតែម្តង៕