About Me

header ads

ឆេះសំណង់ទុកចោលផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យទាំងយប់

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣​ ខែកុម្ភះ​ឆ្នាំ២០២០​ នៅចំណុចផ្ទះបាក់បែកទុកចោលមួយកន្លែង​ នៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវ៣៥៨​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ ទីតាំងខាងលេីកន្លងមកជាហាងលក់ស៊ុបតែក្រោយមកប្តូរទីតាំងហេីយត្រូវបានម្ចាស់ទុលចោលជាយូមកហេីយមានតែអ្នករេីសអេតចាយមកស្នាក់នៅបណ្ណោះអាសន្ន។

លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានភ្លេីងឆាបឆេះនៅខាងក្នុងយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់។

បេីតាមការសន្និដ្ឋានជំហ៊ានដំបូងអាចមកពីអ្នករេីសអេតឆាយបង្កាត់ភ្លេីងដាំស្លររួចទុករងេីកភ្លេីងចោលទេីបឆាបឆេះបែបនេះ។

ក្នុងប្រតិបត្តិការ​បង្កការគ្រោះអគ្គិភ័យខាងលេីនេះរថយន្តពន្លតអគ្គិភ័យមកអន្តរាគមន៍ជាច្រេីនគ្រឿងទេីបគ្រប់គ្រងបានទាំងស្រុងដោយមិនមានរាល់ដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេដោយឆេះតែកំទេចសម្រាមតែប៉ុណ្ណោះ ៕