About Me

header ads

ឃាត់ខ្លួនជនជាតិឡាវ២នាក់ដកហូតថ្នាំញៀនជិត៤០០គ្រាប់នៅស្រុកសៀមប៉ាង

ស្ទឹងត្រែងៈ ជនសង្ស័យជាជនជាតិឡាវ២នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសេកុង ឃាត់ខ្លួននិងដកវត្ថុតាងគ្រឿងញៀនបានចំនួន២ថង់តូចស្មើ៣៨២គ្រាប់ កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងព្រៃក្នុងភូមិសាស្រ្ត ភូមិណាអូង ក្នុងទឹកដី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យជាជនជាតិឡាវដែលបានឃាត់ខ្លួនខាងលើទី១ឈ្មោះ  ហៀវ ប៊ុតទីវង្ស ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិឡាវ, ទី២ឈ្មោះ វង់ អ៊ីង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឡាវ អ្នកទាំង២មានទីលំនៅភូមិ ប៉ា កៀប ស្រុក ឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។ សមត្ថកិច្ចបន្តថាក្រោយការឃាត់ខ្លួនជនសង្ស័យ ទាំង២អ្នករួចមកកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនជាប្រភេទមេតំហ្វេតាមីនWY ចំនួន២កញ្ជប់តូច ស្មើនឹង៣៨២គ្រាប់។ សមត្ថកិច្ចបន្ថែមថានៅក្នុងការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ខាងលើគឺធ្វើតាមវិធានញ៉ុះញុង ដែលមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។ បច្ចុប្បន្នជនសង្ស័យជនជាតិឡាវទាំង២នាក់កំពុងស្ថិតក្រោមសាកសួររបស់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធីច្បាប់។