About Me

header ads

ឡើងវាយជំនួសគេសោះ ស្រាប់តែ កូយ ឡាយ ហ៊ាននិយាយបែបនេះ

ក្នុងសប្តាហ៍ទី១០ ជុំទី២ នៃកម្មវិធីកំពូលជើងឯក TV5 Knock Out Series by K-Cement រដូវកាលទី៧ ក្នុងគូពានរង្វាន់ទី១ រវាងកីឡាករ ណាម ម៉ូរ៉ាក់ និង កូយ ឡាយ មិនបានធ្វើឲ្យអ្នកគាំទ្រជក់ចិត្តខ្លាំងប៉ុន្មានទេដោយសារគូនេះប្រើរយៈពេលលឿនពេក ពោលត្រឹមតែ១ទឹកប៉ុណ្ណោះ កូយ ឡាយ បានបុកកែងចំថ្ងាស ម៉ូរ៉ាក់ បន្សល់ស្នាមបែកយ៉ាងធំឈាមហូរស្ទើរជោកមុខក៏ត្រូវអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត។ យ៉ាងណាមិញ កូយ ឡាយ ឈានជើងឡើងសង្វៀនលើកនេះគ្រាន់តែមកប្រកួតជំនួស វេន សុភ័គ្រ ប៉ុណ្ណោះដោយសារ សុភ័គ្រ ទើបតែវះកាត់រួចមិនអាចឡើងប្រកួតទាន់ពេលកំណត់ក៏ត្រូវគណៈកម្មការដកសិទ្ធិប្រកួត ហើយឲ្យ ណាម ម៉ូរ៉ាក់ ឡើងទៅជុំទី៣ដោយស្វ័យប្រវត្តិ ប៉ុន្តែអ្នកផ្គូផ្គងបានទាក់ទងនាំយក កូយ ឡាយ មកប្រកួតជំនួសដោយហេតុ កូយ ឡាយ គឺជាមិត្តរួមក្លិបរបស់ សុភ័គ្រ និងជាមិត្តជិតស្និតនឹងគ្នា ហើយម្យ៉ាងទៀត កូយ ឡាយ ធ្លាប់គ្រងជើងឯកកាលពីរដូវកាលមុនផង។ យ៉ាងណាក៏ដោយ ក្រោយចុះពីសង្វៀនវិញ កូយ ឡាយ បានប្រាប់ថា ប្រសិនបើអ្នករៀបចំកម្មវិធីផ្តល់ឱកាសឲ្យគេបានចុះឈ្មោះចូលរួមប្រកួតជាលើកទី២ក្នុងរដូវកាលទី៧នេះ គេជឿជាក់លើខ្លួនឯងថានឹងអាចការពារតំណែងជើងឯកបាន២រដូវកាលជាប់គ្នាតែម្តង។ សម្តីរបស់ម្ចាស់ជើងឯករដូវកាលទី៦រូបនេះត្រូវបាននិយាយចេញក្រោយពេលដែលគេប្រើពេលដ៏ខ្លីយកឈ្នះ ណាម ម៉ូរ៉ាក់ ទាំងដែលគេនៅមិនទាន់ស្គាល់ពីសមាសភាពកីឡាករត្រូវប្រជែងជើងឯកក្នុងរដូវកាលទី៧នេះអស់នៅឡើយទេ។ កូយ ឡាយ ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះសិស្សច្បង វេន សុភ័គ្រ ដែរដែលខំប្រឹងតស៊ូតាំងពីជុំទី១មក និងខំរំពឹងថានឹងអាចយកឈ្នះជើងឯកប៉ុស្តិ៍លេខ៥ ដណ្តើមទឹកប្រាក់៤ពាន់ដុល្លារសម្រាប់ដោះស្រាយជីវភាពខ្លះ ប៉ុន្តែទីបំផុតក្តីស្រម៉ៃក្លាយជាស្រមោលបន្ទាប់ពីជំងឺរលាកខ្នែងពោះវៀនដ៏អាក្រក់បង្ខំឲ្យរូបគេត្រូវទទួលយកការវះកាត់ជាបន្ទាន់កៀកថ្ងៃដែលខ្លួនត្រូវឡើងប្រកួតជម្រុះជុំទី២។ សូមរំលឹកឡើងវិញផងដែរថា កូយ ឡាយ ជាម្ចាស់ជើងឯក Knock Out Series by K-Cement រដូវកាលទី៦ លើប្រភេទទម្ងន់៦០គីឡូក្រាមបន្ទាប់ពីយកឈ្នះពិន្ទុ ព្រឿង សុជាតិ ទាំងប្រផិតប្រផើយ។ខា មាន៣ពិន្ទុ ទាត់បញ្ចូលទី២គ្រាប់ មានផលសងគ្រាប់បាល់១គ្រាប់។