About Me

header ads

សំណាងមួក្នុង១០០០គ្រោះថ្នាក់

ព្រះវិហារៈ បុរសម្នាក់ បានរួចផុតពីការបាត់បង់ជីវិត ប៉ុន្តែ បានរងរបួស នៅក្រោយពេលជួបឧបសគ្គ បើកបររថយន្តក្រឡាប់ដោយខ្លួនឯងនោះមក ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោង៥ និង២០នាទី ថ្ងៃ៣កុម្ភះ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៩ ពីព្រះវិហារ ទៅស្ទឹងត្រែង ខាងលិចក្រុមហ៊ុនចំការអំពៅចិន ប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។ ហើយមូលហេតុ ដែលអោយរថយន្តក្រឡាប់ គឺដោយសាររថយន្តបែកកង់មុខ ធ្លាក់ផ្លូវ អូសប្រមាណ ៣០ម៉ែត្រ។

សេចក្តីរាយការណ៍ បានអោយដឹងថា រថយន្តដែលក្រឡាប់នោះ ជាប្រភេទ នីសាន់ ព្រុនធា  ពីរបាំង បានបែកកង់ធ្លាក់ផ្លូវក្រឡាប់អូសចម្ងាយប្រហែល ៣០ម៉ែត្ររួចទើនិងដើមអាកាសត្យា បណ្ដាលឲ្យតៃកុងរងរបួស។

ហើយនៅក្នុងរថយន្តនោះ មានមនុស្សពីរនាក់ រីឯ អ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋ ស្គាល់ថាឈ្មោះ ឈុន ប៊ុនថេង អនុប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ៕