About Me

header ads

រថយន្ត ពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង

រថយន្ត ពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតទាំងសងខាង

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ត ឡិចសុីស330 បុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ១៥ នាទីយប់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦១ កែងនឹងផ្លូវ ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2Y-0603ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩២ ទិសដៅពីលិចមកកើតលុះមកដល់ចំណុចផ្លូវបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងម៉ាកឡិចសុីស RX-330ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AW-5291បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តហាយលេននឌ័រចំហៀងខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតទាំងសង្ខាងយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរគ្រឿងទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕