About Me

header ads

តារាភាពយន្តជប៉ុនរូបសង្ហាម្នាក់ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្តថ្មី

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ តារាភាពយន្តជប៉ុនរូបសង្ហាម្នាក់ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ យ៉ាងភ្ញាក់ផ្អើលមែនទែន ដើម្បីមកថតខ្សែភាពយន្តខ្មែរខ្នាតធំថ្មីមួយនៅពេលឆាប់ៗខាងមុខនេះ។





តារាសម្តែងលោក Yoshihiko Hosoda គឺជាតួឯកប្រុសក្នុងភាពយន្តល្បីជាច្រើនក្នុងប្រទេសជប៉ុន និងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តទស្សនិកជន មិនថាភាពយន្តភាគ ឬភាពយន្តខ្នាតធំនោះឡើយ។ ភាពយន្តដែលធ្វើឱ្យមហាជនបានស្គាល់រូបលោក និងមានប្រជាប្រិយភាពជាងគេមានដូចជា ភាពយន្តបែបវិទ្យាសាស្រ្តរឿង Ultraman X នៅឆ្នាំ ២០១៥ និងខ្សែភាពយន្តរឿង The Peers នៅឆ្នាំ២០១៩។ មកដល់ប្រទេសកម្ពុជាភ្លាម លោក Yoshihiko Hosoda បានបង្ហាញសេចក្តីរំភើប និងប្លែកអារម្មណ៍ចំពោះអាកាសធាតុនៅទឹកដីកម្ពុជានេះយ៉ាងខ្លាំង។ លោកក៏បានជម្រាបប្រាប់ពីគោលបំណងនៃការអញ្ជើញមកកាន់កម្ពុជានេះថាៈ (សួស្តីបាទ ខ្ញុំបាទឈ្មោះ  Yoshihiko Hosoda ខ្ញុំបាទរំភើបចិត្ត និងប្លែកអារម្មណ៍មែនទែន ពេលមកដល់ទីនេះភ្លាម ព្រោះនៅកម្ពុជាមិនសូវត្រជាក់ដូចនៅជប៉ុន។ យ៉ាងណាមិញសម្រាប់ការអញ្ជើញមកកាន់ប្រទេសកម្ពុជានេះ គឺខ្ញុំបាទមកថតខ្សែភាពយន្តថ្មីមួយរបស់ផលិតកម្មកងចក្រ តែសាច់រឿងលម្អិតនោះខ្ញុំបាទនៅពុំទាន់បានដឹងប្រាកដទេ។ ខ្ញុំបាទធ្លាប់បានថតខ្សែភាពយន្តជាច្រើនមកហើយដែរ ហើយ ខ្សែភាពយន្តមួយដែលខ្ញុំទើបបញ្ចប់ការថតក៏នឹងត្រៀមចាក់បញ្ចាំងនៅប្រទេសជប៉ុន។ ដោយឡែកនេះជាលើកទីមួយហើយដែលបានមកប្រទេសកម្ពុជា ខ្ញុំពិតជារីករាយក្នុងការធ្វើការជាមួយតារាសម្តែងកម្ពុជាទាំងអស់។ ដូច្នេះកុំភ្លេចជួបខ្ញុំបាទនៅថ្ងៃក្រុងពាលីខ្សែភាពយន្តថ្មីនេះ ទាំងអស់គ្នា នៅថ្ងៃទី ១៦ កុម្ភៈ ណា អរគុណច្រើនបាទ។

 

ក្រុមការងារផលិតរបស់ផលិតកម្មកងចក្រភីជឈើរ៍ ក៏បានប្រាប់ឱ្យដឹងថាបុរសសង្ហាជនជាតិជប៉ុនរូបនេះ នឹងចូលខ្លួនធ្វើជាតួឯកប្រុសក្នុងខ្សែភាពយន្តថ្មីមានចំណងជើងថា អ្នកស្នងអគារនេះ ដែលនឹងធ្វើការចេញពិធីក្រុងពាលីនៅថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះហើយ ដើម្បីចាប់ដំណើរការចុះថតពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែមីនា។ ចំណែកការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តគឺនៅឆ្នាំ២០២០ នេះតែម្តង។








អត្ថបទដោយៈ សំណាង