About Me

header ads

ប្រជាពលរដ្ឋ ២ឃុំ មានសេចក្ដីរីករាយ ខណៈទទួលបានផ្លូវល្អ និងភ្លើងបំភ្លឺ នាពេលរាត្រី

ប្រជាពលរដ្ឋ ២ឃុំ មានសេចក្ដីរីករាយ ខណៈទទួលបានផ្លូវល្អ និងភ្លើងបំភ្លឺ នាពេលរាត្រី

 ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ចំនួន ២ឃុំ ដែលរស់នៅអមសងខាងផ្លូវកៅស៊ូ ១ខ្សែ បានសាទរ និងសម្តែងនូវសេចក្ដីសប្បាយរីករាយ ខណៈពេលដែលទទួលបានផ្លូវល្អ ប្រព័ន្ធទឹក និងអគ្គិសនីប្រើប្រើប្រាស់ពេញភូមិ ហើយបច្ចុប្បន្ននេះ ក៏បានបំពាក់អំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវ ថែមទៀតផង ។តាមប្រភពពីអាជ្ញាធរមូលដ្ឋាន ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុងឃុំចំនួន ២ គឺ ៖ ឃុំព្រែកតានង់ និងឃុំមហាខ្ញូង នៃស្រុកកោះសូទិន  ខេត្តកំពង់ចាម  បានបង្ហាញនូវការសាទរ ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការអភិវឌ្ឍមូលដ្ឋាន តាមរយៈ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា បំរើដល់សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋយើង ។

យ៉ាងណាម៉ិញ ពេលដល់នេះ ក៏បានស្ថាបនាជាផ្លូវកៅស៊ូ ប្រភេទ DBST រួចរាល់ ថែមទាំងបំពាក់នូវអំពូលភ្លើងបំភ្លឺ នៅតាមដងផ្លូវ ទៀតផង ។ ឆ្លើយតបទៅនឹង ចំណាត់ការទាំងអស់នេះ បងប្អូនប្រជាពលរដ្ឋយើង ក៏បានសម្ដែងនូវការគាំទ្រ ចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជួយមូលដ្ឋាន ជាពិសេស ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់បំរើសេវានានា ដើម្បី ប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យតែកាន់តែប្រសើរឡើង  និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។ 

ដោយឡែក សមិទ្ធផលមានហើយ ក្នុងនាមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏បានអំពាវនាវ ទៅដល់អ្នកធ្វើដំណើរទាំងឡាយ រាល់ពេលឆ្លងកាត់មូលដ្ឋានរបស់ពួកគាត់ សូមមេត្តាបន្ថយលឿន និងចូលរួមគោរពច្បាប់ចរាចរ ធ្វើយ៉ាងណា ដើម្បី ថែរក្សានូវសុខសុវត្ថិភាព ទាំងអស់គ្នា ។ គូរកត់សម្គាល់ ផងដែរថា កន្លងមក នៅតាមដងផ្លូវ នៃឃុំទាំង ២ ខាងលើនេះ ពុំទាន់មានអំពូលភ្លើងបំភ្លឺឡើយ ។

ប៉ុន្តែ  ដោយសារគំនិត ផ្តួចផ្តើម និងការជួយឧបត្តម្ភថវិកាផ្ទាល់ របស់ លោក ស៊ុយ ភូនាថ និងក្រុមគ្រួសារ ជាសមាជិកក្រុមការងារចុះជួយឃុំមហាខ្ញូង ស្រុកកោះសូទិន បានផ្តើមកសាង បំពាក់នូវអំពូលភ្លើង នៅតាមដងផ្លូវ ដើម្បី សម្រួលដល់ការធ្វើចរាចរនៅពេលយប់ ។ ក្រៅពីនោះ លោក និងភរិយា ក៏បានចលនាពលរដ្ឋ ឲ្យធ្វើបង្គន់តាមខ្នងផ្ទះ បន្ថែមទៀត ពោលគឺ ធ្វើយ៉ាងណាលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើប៉ះពាល់ដល់បរិស្ថាន និងបញ្ជៀសការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ផងដែរ ៕