About Me

header ads

អាជ្ញាធរជួយពន្លត់ភ្លើងឆេះព្រៃដ៍ធំមួយមិនអោយឆេះរាលដាល់ដល់ឧស្យានជាតិ

កែប៖ អាជ្ញាធរខេត្តកែបមាននគរបាលស្នងការដ្ឋានខេត្តកែបនិងកងកំលាំងកងរាជអាវុធហត្ថខេត្តកាលពីថ្ងៃអាទិត្យម្សិលមិញ​ នៅវេលាម៉ោង1រសៀល ថ្ងៃទី23 ខែកុម្ភះ បានជួយអន្តររាគមន៍ពន្លត់ភ្លើងឆេះព្រៃដីធំមួយនៅភូមិថ្មីសង្កាត់ ព្រៃធំក្រុងកែប ខេត្តកែប។ ការឆេះព្រៃក្នុងមួយថ្ងៃឆេះ2ដងនេះក៍មានឯកឧត្តមកែនសត្ថាអភិបាលខេត្តកែបដឹកនាំពន្លត់អគ្គិភ័យមិនអោយឆេះរាលដាលបន្តចូលក្នុងឧស្យានជាតិកែបផងដែរ។ លោកវរសេនីទោ ជុន ទិត្យ ប្រធានការិយាល័យនគរបាលពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តកែបបាននិយាយប្រាប់អោយដឹងកាលពីព្រឹក ថ្ងៃទី24 ខែកុម្ភះ ថា នៅវេលាម៉ោង1រសៀល មានភ្លើងឆេះព្រៃនៅក្នុងសង្កាត់មួយនៅក្នុងកែប។ លោកវរសេនីទោជុនទិត្យ បាននិយាយថាការឆះព្រៃនេះក្នុងមួយថ្ងៃ2ដងនេះកំលាំងសមត្ថកិច្ចមាននគរបាលនិងកងរាជអាវុធហត្ថនិងមន្ត្រីបរិស្ថានបានយករថយន្តពន្លត់អគ្គិភ៍យចំនួន3គ្រឿងចេញមកជួយអន្តរាគមន៍មិនអោយឆេះបន្តទៅក្នុងឧស្យានជាតិបាន។ លោកអ៊ឹម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តកែបក៍បានប្រាប់អោយដឹងផងដែរពាក់ពន្ធនិងភ្លើងឆេះព្រៃនៅសង្កាត់ព្រៃធំ។ លោកអុឹម បញ្ញារិទ្ធនិយាយថាភ្លើងចាប់ឆេះព្រៃនៅវេលាម៉ោងជាង1រសៀល កាលពីថ្ងៃអាទិត្ យប៉ុន្តែនៅម៉ោង4ល្ងាចនោះយើងបានគ្រប់គ្រងស្ថានភាពឆេះនោះត្រូវបានពន្លត់ទៅវិញតែនៅម៉ោងល្ងាចដដែលនោះភ្លើងចាប់ផ្ដើមឆេះបន្តទៀតលុះម៉ោងជិត8យប់ភ្លើងឆេះព្រៃទាំងនោះត្រូវបានពន្លត់អស់ទៅវិញ។ លោក អុឹម បញ្ញារិទ្ធ និយាយថាភ្លើងឆេះព្រៃនេះជាដីឡូហើយសំបូទៅដោយព្រៃតែម្ចាស់មិនដឹងនៅឯណាទេ។លោកប្រធានមន្ទីរបរិស្ថានខេត្តកែបនិយាយថាការពន្លត់ភ្លើងឆេះព្រៃកាលពីថ្ងៃអាទិត្យមានផ្ទៃដីជាង10ហិកតា ប៉ុន្តៃយើងមិនគិតថាទោះជាដីឡូគ្មានម្ចាស់ក៍ដោយអាជ្ញាធខិតខំប្រឹងប្រែងជួយពន្លត់អោយខាងតែបានមិនអោយឆេះរាលដាលចូលទៅក្នុងព្រៃឧស្យានជាតិបាន។