About Me

header ads

ចំការអំពៅរបស់ក្រុមហ៊ុន សុផាតសំណាង ត្រូវជនមិនស្គាល់មុខលួចដុតឆេះអស់ចំនួន៨៣ហិតា

ខេត្តស្វាយរៀង៖ភ្លើងឆេះយ៉ាងសន្ធោសន្ធៅចំការអំពៅរបស់ក្រុមហ៊ុន សុផាតសំណាង សង្ស័យថាមានជនមិនស្គាល់មុខលួចដុតឆេះអស់ចំនួន៨៣ហិតា។

ករណីឆេះនេះបានកើតឡើងកាលវេលាម៉ោង៦ៈ៣០នាទីនៅថ្ងៃអង្គារ ៣រោច ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០រហូតដល់ម៉ោង៩ៈ៥៥នាទីយប់ទើបភ្លើងរលត់អស់។

បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិករកម្មរុក្ខាប្រមាញ់និងនេសាទបានប្រាប់អោយដឹងថា៖ករណីភ្លើងឆេះចំការអំពៅនេះគឺជារបស់ក្រុមហ៊ុន សុផាតសំណាង អស់ចំនួន ៨៣ហិតា ស្ថិតនៅភូមិ បាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀងចន្លោះពីបង្គោល១៥៣ ទៅបង្គោល១៥៤ ឃ្លាតពីខ្សែរបន្ទាត់ព្រំដែនប្រហែល ១៨០០ម៉ែត្រ ។

លោកប្រធានមន្ទីរបានអោយដឹងថា៖បច្ចុប្បន្ននេះអំពៅកំពុងតែធ្លាក់ថ្លៃហើយចំពោះអំពៅដែលភ្លើងឆេះនេះខាងមន្ទីរនិងសម្រួលនាំចេញទៅរោងចក្រព្រោះទុកនៅយូអត់បាននោះទេ។

បច្ចុប្បន្នសម្ថតកិច្ចកងកម្លាំងរដ្ឋបាលឃុំគគីសោមកំពុងតែធ្វើការស្រាវជ្រាវរកមុខសញ្ញាដើមមកផ្តន់ទាទោសតាមផ្លូវច្បាប់។ មូលហេតុជនមិនស្គាល់មុខលួចដុត។