About Me

header ads

អគ្គិភ័យឆេះឃ្លាំងទុកសម្ភារៈសំណង់យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ : ឃ្លាំងមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ យប់ថ្ងៃអាទិត្យ ទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចផ្លូវលំក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ម្ចាស់ទីតាំងមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពបានឱ្យដឹងថាដំបូងឡើយគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលផ្ទុកសម្ភារៈបង្កឲ្យមានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិកនិង កម្មករ ហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកពន្លត់បន្តបន្ទាប់ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ បាន បាញ់ទប់ស្កាត់មិនឲ្យឆ្លងដល់ផ្ទះផ្សេងទៀត។ក្រោយមកក៏បានរលត់ទៅវិញនៅវេលាម៉ោង ៩និង ៣០នាទីនៅថ្ងៃខែឆ្នាំដដែលចំពោះរថយន្តពន្លត់អគ្គីភ័យប្រើប្រាស់អស់ចំនួន ៨ គ្រឿងចំណែកឯសម្ភារៈរងការខូចខាតមួយចំនួនធំមូលហេតុសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត បើតាមសម្ដីកម្មករម្នាក់ដែលធ្វើការ នៅទីនោះបានប្រាប់ឲ្យដឹងថាមកពីឆ្លងចរន្តអគ្គីសនីបង្កឲ្យមានអគ្គិភ័យកើតឡើង តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះទេក្នុងហេតុការណ៍អគ្គីភ័យនេះ ៕