About Me

header ads

ស្រវឹងស្រាខ្ចីម៉ូតូកង់បីគេជិះបុកចូលផ្ទះជាងជួសជុលម៉ូតូរងការខូចខាត

ភ្នំពេញ៖បុរសម្នាក់ស្រវឹងស្រាបានខ្ចីម៉ូតូមិត្តភ័ក្រយកទៅជិះស្រាប់តរ៉េចង្កូតបុកចូលផ្ទះជាងជួសជុលម៉ូតូបណ្តាលឲ្យបុកចំម៉ូតូចំនួន៣គ្រឿងរងការខូចខាតយ៉ាងដំណំបង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះលែលកំពុងដេកលង់លក់ទាំងកណ្តាលយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣៥នាទីរំលអាធាត្រឈានចូលថ្ងៃទី០៤ខែកុម្ភះឆ្នាំ2020តាមបណ្តោយផ្លូវលេខ៦២Rនៅចំណុចផ្ទះជាងជួសជុលម៉ូតូយីហោជាងគីមច្រាយស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី1ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពពណ៌សពាក់ពាក់ស្លាកលេខភ្នំពេញ1HU0664បើកបរតាមបណ្តយផ្លូវលេខ៦២Rក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកចូលផ្ទះជាងជួសជុលម៉ូតូដែលកំពុងតែដេកលង់លក់បង្កជាការភ្ញាក់ផ្អើលនិងបណ្តាលឲ្យប៉ះដល់ម៉ូតូចំនួន៣គ្រឿងថែមទៀតរួមទាំងទូរដាក់ប្រេងម៉ាស៊ីនបែកអស់មួយផងដែរ។សាក្សីបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់រួចមកអ្នកបើកម៉ូតូកង់បីបំរ៉ុងអូសចេញតែត្រូវម្ចាស់ផ្ទញចេញមកទាន់ក៏រត់ចោលកង់បីដោយបន្សល់ម៉ូតូកង់បីចោលនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុខាងលើនេះភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងរួចយកម៉ូតូកង់បីទៅរក្សាទុកបណ្តោះអាសន្ននៅឯប៉ុស្តិ៍រដ្ឋបាលនគរបាលទួលសង្កែរង់ចាំដោះស្រាយគ្នានៅែពេលក្រោយ៕