About Me

header ads

បុរសម្នាក់ត្រូវបានជនដៃដល់កាប់នៅខាងមុខផ្ទះពេលយប់ចំក្បាលបណ្តាលអោយរងរបួសធ្ងន់

កំពង់ឆ្នាំង: បុរសអ្នកលក់សាច់ជ្រូកខ្វៃម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមជនដៃដល់ជិះម៉ូតូមកកាប់នៅខាងមុខផ្ទះចំក្បាលរងរបួសធ្ងន់ ។ ហេតុការកាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០​ នៅខាងមុខផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិម៉ុងបារាំង​ សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះដែលត្រូវក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះក្នុងករណីខាងលើនេះមានឈ្មោះ ចននី ភេទប្រុស អាយុ 24 ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើនេះ ។ ជនរងគ្រោះនៅក្នុងហេតុការណ៍កាប់ប្រហារខាងលើនេះបានឱ្យដឹងនៅក្នុងមន្ទីរពេទ្យថានៅមុនពេលកើតហេតុគាត់ដែលជាជនរងគ្រោះបានជិះម៉ូតូទៅទិញទឹកក្រូចកូកាកូឡានៅខាងមុខមន្ទីពេទ្យបង្អែកខេត្តដើម្បីយកមកហូបរួចគាត់ជិះត្រឡប់មកផ្ទះវិញនៅចំណុចកើតហេតុខាងលើស្រាប់តែមានជនដៃដល់ពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក់ XRមួយគ្រឿងបានឈប់ទន្ទឹមនឹងជនរងគ្រោះហើយបានដាក់ដាវកាត់មកលើគាត់បណ្ដាលឲ្យចំក្បាលផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបស់ធ្ងន់ហើយការកាប់ប្រហារខាងលើនេះបំណងសម្លាប់តែម្តង ។ ហើយជនរងគ្រោះបានបញ្ជាក់ថាគាត់មិនមានរឿងរ៉ាវជាមួយនណានោះឡើយ ក្រោយពេលកើតហេតុភ្លាមៗនោះផងដែរជនរងគ្រោះចូលទៅក្នុងផ្ទះលាក់ខ្លួនដោយមិនហ៊ានទៅមន្ទីរពេទ្យនោះទេលុះព្រឹកឡើងវេលាម៉ោង 7 ព្រឹកថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ២០២០ ទើបក្រុមគ្រួសារសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមិនបានរាយការណ៍ជូនសមត្ថកិច្ចគេដោយស្ថានភាពយប់ផងហើយនៅខ្លាចជនដៃដល់តាមសម្លាប់គាត់ទៀត ។ អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយ ខែមរត្ន័ បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៩និង៤៣នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះថាករណីខាងលើនេះលោកមិនបានដឹងទេព្រោះមិនមានខាងភាគីជនរងគ្រោះបានមករាយការណ៍ប្តឹងសមត្ថកិច្ចដឹងផង ។ តែទោះជាយ៉ាងណាខាងលោកនិងអោយកម្លាំងជំនាញចុះទៅសាកសួជនរងគ្រោះនៅមន្ទីពេទ្យនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាកាប់ប្រហារខាងលើផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះក្រុមគ្រួសារជនរងគ្រោះសូមអោយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសូមធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីចាប់ជនដៃដល់យកមកផ្តន្ទាទោសផ្លូវច្បាប់ផងដែរដើម្បីជៀសសវាងធ្វើឲ្យប៉ះពាល់ដល់ចលនាភូមិឃុំមានសុវត្ថិភាពផងដែរ ៕