About Me

header ads

បុរសវ័យចំណាស់ធាក់សុីក្លូដឹកគ្រឿងអេតចាយរួមនិងស្ត្រីម្នាក់ត្រូវរថយន្តបុកពីក្រោយផ្លោងជិត១០០ម៉ែត្រស្លាប់មួយរំពេច

បុរសវ័យចំណាស់ធាក់សុីក្លូដឹកគ្រឿងអេតចាយរួមនិងស្ត្រីម្នាក់ត្រូវរថយន្តបុកពីក្រោយផ្លោងជិត១០០ម៉ែត្រស្លាប់មួយរំពេច

ភ្នំពេញ :បុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មនិងស្ត្រីម្នាក់ទៀតរងរបួសស្រាលខណះកំពុងធាក់សុីក្លូដឹកគ្នាតាមដងផ្លូវត្រូវរថយន្តtoyota prius មួយគ្រឿងមិនចាំស្លាកលេខបុកពីក្រោយពេញទំហឹងផ្លោងជិត១០០ ម៉ែត្ររួចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២០ នៅជិតនឹងវិមានឯករាជ្យ តាមដោយផ្លូវព្រះសុរាម្រឹត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នករួមដំណើរបានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានធ្លាក់ស៊ីក្លូមួយគ្រឿងដឹកគ្រឿងអេតចាយនិងរូបគាត់ចេញពីកោះពេជ្រដោយធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ស៊ីក្លូមកអែបខាងឆ្វេងដៃបម្រុងឈប់អង្គុយនិយាយគ្នាលេងខណះនោះក៏មានរថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌សមិនចាំស្លាកលេខបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះផ្លោងជិត ១០០ ម៉ែត្រស្លាប់នៅកន្លែងកើតហេតុភ្លាមៗចំណែករូបគាត់រងរបួសដៃជើងស្រាល។បន្ទាប់មករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រម៉ោល។ចំណែកសុីក្លូរងគ្រោះខូចខាតទកស្ទើទាំងស្រុងនឹងរប៉ាត់រប៉ាយគ្រឿងអេតចាយពេញផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងកើតហេតុដើម្បីទំនាក់ទំនងទៅរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕