About Me

header ads

ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទនារីម្នាក់បានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាព

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូតាមផ្លូវត្រូវជនសង្ស័យជិះម៉ូតូមកពីក្រោយឆក់យកទូរស័ព្ទបានសម្រេចហេីយគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៦ខែកុម្ភះ​ឆ្នាំ២០២០​ នៅចំណុចមុខការហ្វេអាម៉ាហ្សូន​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​  រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះសែមឡង់ឌី​ ភេទស្រីអាយុ៣០ឆ្នាំ​ មុនរបរបុគ្គលិកនៅភ្នំពេញស្ពតក្លឹប​ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីធ្វេីការនៅភ្នំពេញស្ពតក្លឹប​ បំណងជិះទៅផ្ទះនៅសង្កាត់បឹងសាឡាង​ ដោយជិះម៉ូតូបណ្តេីរស្តាប់កាសបណ្តេីរ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីលិចទៅកេីត​ ខណះមកដល់ចំណុចកេីតហេតុដោយបំណងបត់ឆ្លងផ្លូវស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូស្កុបពីមិនចាំស្លាកលេខមកពីក្រោយបានធ្វេីសកម្មភាពលូកយកទូរស័ព្ទម៉ាកiPhone 7plus ពីហោប៉ាវហេីយគេចខ្លួនបាត់។

ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដេីម្បីងាយស្រួលសមត្ថកិច្ចតាមស្វែងរក៕