About Me

header ads

សប្ភាហ៍ទី២ នៃ លីគកំពូលកម្ពុជាប្រកួតនៅវេលាម៉ោង១៥ និង៣០នាទីទាំង៦ប្រកួត

សប្ភាហ៍ទី២ នៃ លីគកំពូលកម្ពុជាប្រកួតនៅវេលាម៉ោង១៥ និង៣០នាទីទាំង៦ប្រកួត។

សប្ភាហ៍ទី២ នៃការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា និងឈានមកដល់នៅថ្ងៃទី២២ និង២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយមានក្រុមខ្លាំងៗ ជាច្រើនក្រុមត្រូវមកប្រជែងគ្នានៅលើសមរភូមិបៃតង ជាច្រើនទីតាំងមានដូចជា៖
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមណាហ្គាវើល ត្រូវប្រកួតជាមួយក្រុម នគរបាលជាតិ ប្រកួតនៅកីឡដ្ឋានអគ្គីសនីកម្ពុជា វេលាម៉ោង ១៥ និង៣០នាទីរសៀល ។ក្រុមបឹងកេត ត្រូវបើកកីឡដ្ឋាន Cambodia Airway របស់ខ្លួន ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ ទទួលស្វាគមន៍ក្រុមភ្ញៀវវិសាខា ប្រកួតនៅវេលាម៉ោង ១៥ និង៣០ នាទីរសៀល។ និងមួយគូរទៀតក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅកាន់ខេត្តតាកែវដើម្បីចូលរួមប្រកួតជាមួយក្រុមគីរីវង់សុខសែនជ័យ ប្រកួតវេលាម៉ោង ១៥ និង៣០ នាទីរសៀល។

ចំណែកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រូវធ្វើដំណើរ ឆ្លងទឹកទន្លេ ពីត្រើយខាងលិច ទៅប្រកួតជាមួយក្រុមអាសុីអឺរ៉ុប យូណាយធិត នៅកីឡដ្ឋាន AEU Sport Park  ត្រើយខាងកើតស្ថិតនៅ ឃុំស្វាយជ្រុំ  ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល ប្រកួតវេលាម៉ោង ១៥ និង៣០ នាទីរសៀល។ក្រុមសាលាបាល់ទាត់ជាតិបាទី ត្រូវបើកទីលានរបស់ខ្លួនទទួលស្វាគមន៍ ក្រុមភ្ញៀវ ភ្នំពេញក្រោន ដែលធ្វើដំណើរពីភ្នំពេញ ប្រកួតនៅវេលាម៉ោង ១៥ និង៣០ នាទីរសៀល។ និងគូចុងក្រោយសម្រាប់សប្ភាហ៍ទី២ ក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបទាំងពីរគឺក្រុមសូទីឡូអង្គរ ត្រូវប្រកួតជាមួយក្រុម អង្គរថាយហ្គឺ នៅកីឡដ្ឋាន SRU ផ្ទាល់តែម្ដង ប្រកួតវេលាម៉ោង ១៥ និង៣០ នាទីរសៀល។

ចំពោះចំណាត់ថ្នាក់សម្រាប់ការប្រកួតសប្ភាហ៍ទី១ កន្លងទៅ ក្រុមព្រខ័នរាជស្វាយរៀងនៅតែរក្សាឈរនៅកំពូលតារាងដូចរដូវកាលចាស់មាន៣ ពន្ទុ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន នៅលំដាប់លេខ២ មាន៣ពន្ទ និងឈរនៅលំដាប់លេខ៣ គឺក្រុមវិសាខា មាន៣ ពន្ទុដូចគ្នា ។