About Me

header ads

ថង់ផ្លាស្ទិកនិងប្រអប់ស្នោខ្ចប់អាហារជាប្រភពបំពុលបរិស្ថានបំផ្លាញ់សុខភាពមនុស្សសត្វ

ថង់ផ្លាស្ទិកនិងប្រអប់ស្នោខ្ចប់អាហារជាប្រភពបំពុលបរិស្ថានបំផ្លាញ់សុខភាពមនុស្សសត្វ 
.................................
មន្ត្រីជំនាញបានលើកឡើងថា សំណល់ថង់ផ្លាស្ទិក និងប្រអប់ស្នោខ្ចប់អាហារ ជាប្រភពបំពុលបរិស្ថានយ៉ាងខ្លាំង។ វាមិនត្រឹមតែបំពុល ដី ទឹក និងខ្យល់ទេ ថែមទាំងអាចសម្លាប់ជីវិតសត្វលើគោក ក្នុងទឹក រួមទាំងបង្កផលប៉ះពាល់ដល់សុខភាពមនុស្សថែមទៀតផង។ មន្ត្រីជំនាញ និងយុវជនអំពាវនាវ សូមចូលរួមសម្អាតបរិស្ថាន និងទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ ពិសេសសូមរួមគ្នាកាត់បន្ថយ ការប្រើថង់ផ្លាស្ទិក ឬ ប្រអប់ស្នោខ្ចប់អាហាតាមដែលអាចធ្វើទៅបាន។
....................................
តាមរបាយការណ៍របស់អង្គការ Fauna & Flora International (FFI) ឆ្នាំ២០១៩ កន្លងទៅ បានរកឃើញថា ប្រជាជនកម្ពុជានៅតំបន់ឆ្នេរ ជាមធ្យមប្រើប្រាស់ថង់ផ្លាស្ទិកចំនួន ១២ថង់ ក្នុងមួយថ្ងៃ សម្រាប់១គ្រួសារ។ ដោយឡែកប្រជាជននៅទីក្រុងភ្នំពេញ បានប្រើប្រាស់ថង់ផ្លាស្ទិកប្រមាណ ១០លានថង់ក្នុងមួយថ្ងៃ ដែលស្មើនឹង២/៣នៃចំនួនប្រជាជនកម្ពុជា។កង្វះចំណេះដឹង និងការទុកដាក់សំណល់មិនត្រឹមត្រូវបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដល់ការបំពុលបរិស្ថាន។

នាយកប្រតិបត្តិ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន លោក នីកូឡាស ចច  បានលើកឡើងនៅក្នុងទិវាសម្អាតបរិស្ថានបានលើកឡើងនៅក្នុងទិវា កម្មវិធីសម្អាតបរិស្ថាន ”Cleaning-Upday” ក្រោមប្រធានបទ “តោះយើងនាំគ្នាសម្អាត! ព្រោះនេះជាបញ្ហាទៅថ្ងៃក្រោយ” នៅថ្ងៃទី ២១ ខែកុម្ភៈ នៅ ក្រុងកែបខេត្តកែប ថាការប្រើប្រាស់ថង់ផ្លាស្ទិកមិនទាន់ជាបញ្ហាទេ ប៉ុន្តែការចោល ឬទុកចោលថង់ផ្លាស្ទិកពាសវាលពាសកាល គ្រប់ទីកន្លែងនោះទើបជាបញ្ហា ពីព្រោះផ្លាស្ទីក និងប្រអប់ស្នោខ្ចប់អាហារមិនងាយពុកផុយ ហើយវាបង្កឲ្យមានផលប៉ះពាល់ជាច្រើន។

ចំណែក មតិយោប លើកឡើងរបស់យុវជនដែលបានចូលរួមសម្អាតបរិស្ថានចាប់ពីចំណុចមជ្ឍមណ្ឌលធនធានតំបន់ឆ្នេរកែប រហូតមកដល់បរិវេណ ឆ្នេរស្រី សក្រុងកែប ក៏បានលើកឡើងដែរថា សំរាមជាបញ្ហារបស់យើងទាំងអស់គ្នា ការចេះទុកដាក់សំរាមឲ្យត្រឹមត្រូវក៏ជាតួនាទីរបស់ប្រជាជនយើងគ្រប់រូបដែរ ក្នុងកិច្ចការពារបរិស្ថានស្អាតផង ទាក់ទាញភ្ញៀវទេសចរណ៍ផង ។ ពួក ក្រុមយុវជនទាំងអស់នោះយល់ថា ប្រជាពលរដ្ឋគួរនាំគ្នា កាត់បន្ថយការប្រើប្រាសថង់ផ្លាស្ទិក និងប្រអប់ស្នោខ្ចប់អាហារ ព្រោះវាមានផលប៉ះពាល់ច្រើនដល់បរិស្ថាន សុខភាព និងអាយុជីវិតមនុស្សសត្វ។

ថង់ផ្លាស្ទិកមានអាយុកាលពី ១០ ទៅ២០ឆ្នាំទើបពុកផុយ ចំណែកឯប្រអប់ស្នោខ្ចប់អាហារវិញ អាចមានអាយុកាលច្រើនជាងនេះ រាប់សិបដងទើបរលាយ  ហើយប្រភេទខ្លះមិនរលាយតែម្តង។

-សូមបញ្ជាក់ថា កម្មវិធីសម្អាតបរិស្ថាន ”Cleaning-Upday” ក្រោមប្រធានបទ “តោះយើងនាំគ្នាសម្អាត!  ក្រុងភ្នំពេញសហការរៀបចំឡើង ដោយក្រុមហ៊ុន ជីប.ម៉ុង.អ៊ិនស៊ី ស៊ីមេន មន្ទីរបរិស្ថានខេត្តកែប និងអាជ្ញាធរក្រុងកែប។