About Me

header ads

ជិះម៉ូតូទៅរកស្រីបំរើសេវ៉ាផ្លូវភេទត្រូវខាងស្រីបន្លំយកលុយតាមផ្លូវអស់ចំនួន១០០ដុល្លាបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖បុរសគថ្លង់ម្នាក់បានជិះម៉ូតូមួយគ្រឿងដើម្បីរកសេវ៉ាផ្លូវភេទបានឌុបនារីម្នាក់ទៅផ្ទះសំណាក់មិនទាន់ដល់ផងចោទថា នាងបន្លំលួចលុយអស់ចំនួន១០០$ឈ្លោះគ្នាតាមផ្លូវបង្កការភ្ញាក់ផ្អើលពេញមុខផ្សារាត្រីទាំកណ្តាលយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះសុីសុវត្ថិនៅចំណុចមុខផ្សាររាត្រីស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។

តាមព័ត៍មានបឋមនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតគេបានឃើញបុរសគថ្លង់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥សេរី២០០៥មិនចាំស្លាកលេខបានដឹកនារីបំរើសេវ៉ាផ្លូវភេទដើម្បីរកផ្ទះសំណាក់ តែឌុបបានពាក់កណ្តាលផ្លូវដឹងថាបាត់លុយអស់ចំនួន១០០$រួចហើយបានចោទខាងនារីថាបន្លំយកលុយខ្លួនភ្លាមនោះបុរសគថ្លង់នោះបានឈប់ម៉ូតូរួចប្រតាយប្រតប់គ្នាពេញផ្លូវមុខផ្សាររាត្រីបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងបានកម្លាំងសន្តិសុខនិងសមត្ថកិច្ចមកជួយអន្តរាគមន៍ផងដែរ។

សាក្សីបានបន្តថា ដំបូងឡើយគាត់នឹកស្មានថាជាប្តីប្រពន្ធឈ្លោះគ្នា ដល់ពេលសួរនាំទើបដឹងរឿងថាបុរសគថ្លង់ដឹកស្រ្តីរកស៊ីផ្លូវភេទទៅរកផ្ទះសំណាក់ចោទថាលួចលុយអស់ចំនួន១០០$ទើបបានប្រតាយប្រតប់គ្នាបង្កការភ្ញាក់ផ្អើលយ៉ាងដូច្នេះ។

ក្រោយពេលកើតហេតុខាងលើនេះជនរងគ្រោះជាបុរសគបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលប៉ុស្តិ៍ស្រះចកដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕