About Me

header ads

ប្រទះបុរសម្នាក់ស្លាប់ដោយអំពើឃាតកម្មនៅក្នុងស្រែដាំឈូកក្នុងខណ្ឌកំបូល

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៤នាក់បាននាំគ្នាទៅដកក្រឪឈូកនិងបាចត្រីនៅក្នុងស្រែដាំឈូកមួយកន្លែង ស្រាប់តែប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅក្នុងទឹកឈូកនោះ ដែលត្រូវឃាតករចងជើងទាំង២ជាប់គ្នារួចចាក់ទម្លុះបំពង់កសម្លាប់ចោល។បន្ទាប់មកពួកគាត់បាននាំគ្នារត់ទៅប្រាប់ដល់អ្នកៅូមិជាមួយបង្កឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងបានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅកាន់ទីតាំងកើតហេតុនោះភ្លាមៗដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងទឹកទឹកស្រែដាំឈូក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។សាកសពបុរសរងគ្រោះខាងលើនេះមិនទាន់ត្រូវបាននរណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោពណ៍ខ្មៅជើងវែង និងពាក់អាវពណ៍ខ្មៅដៃខ្លី ។ដោយឡែកនៅក្នុងព្រៃដំបូកជិតកន្លែងកើតហេតុនោះត្រូវបាននគរបាលរកឃើញមសនស្នាមឈាម ស្នាមអូសទម្លាក់ក្នុងស្រែដាំឈូក ព្រមទាំងមានស្បែកជើងផ្ទាត់១គូរ និងដបទឹកសុទ្ធរួមជាមួយទុយោជ័រដែលសង្ស័យជាសម្ភារៈប្រើប្រាស់គ្រឿងញៀនថែមទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលប្រជាពលរដ្ឋខាងលើ បានដើរទៅដកក្រឪឈូកនិងបាចត្រីធ្វើម្ហូបនៅក្នុងស្រែឈូកខាងលើស្រែស្រាប់តែប្រទះឃើញសាកសពអណ្ដែតទឹកនៅទីនោះ។បន្ទាប់មកពួកគាត់ក៏បានរត់ទៅប្រាប់ឲ្យអ្នកភូមិជាមួយគ្នាបានដឹងហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានទើបពេលនោះនគបាលប៉ុស្តិ៍កំបូលនិងនគរបាលខណ្ឌកំបូលចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅកោសល្យវិច័យ ។

ក្រោយមកសាកសពបុរសនោះត្រូវបានស្រង់ឡើងគោកហើយត្រូវបានគេឃើញមានស្នាមចាក់ទម្លុះបំពង់ករហូតដល់ស្លាប់ ព្រមទាំងត្រូវបានឃាតករយកខោពណ៍ខ្មៅចងជើងទាំង២ជាប់គ្នាថែមទៀតផង រួចហើយនគរបាល នគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានយកសាកសពទៅកាន់ឈាបនដ្ឋានវត្តជម្ពូវ័នដើម្បីធ្វើកោសល្យវិច័យ បន្តទៀត៕