About Me

header ads

កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃចុះបង្ក្រាបហាងសាច់អាំង៩៩៩ឃាត់ខ្លួនប្រុសស្រី៧នាក់សង្ស័យបង្កប់សេវាកម្មផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង យីហោ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង ២នាក់ប្ដីប្រពន្ធ ។

កាលវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ១៨ខែកុម្ភះឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ហាងមានឈ្មោះសឹកសុភាពភេទប្រុសអាយុ៣៨ឆ្នាំមុខរបស្នាក់នៅហាងខាងលើប្រពន្ធឈ្មោះតត សុផាតភេទស្រីអាយុ៣៦ឆ្នាំមុខរបស្នាក់នៅជាមួយគ្នា។

បច្ចុប្បន្ន ប្ដីប្រពន្ធពីរនាក់ដែលជាម្ចាស់ហាងរួមទាំងនារីជាអនិកជនចំនួន៥នាក់ត្រូវបានបញ្ជូនខ្លួនទៅមន្ទីរប្រឆាំងការជួញដូរមនុស្សនិងការពាអនិកជនក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។