About Me

header ads

លទ្ធផលបាល់ទាត់លីគកំពូលសប្ដាហ៍ទី១ ស្មើគ្នា ២ ឈ្នះ ៤

លទ្ធផលបាល់ទាត់លីគកំពូលសប្ដាហ៍ទី១ ស្មើគ្នា ២ ឈ្នះ ៤ 

ការប្រកួតបើកឆាកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២០ សប្តាហ៍ទី១ ក្នុងចំណោមការប្រកួតទាំង៦ មានស្មើគ្នាចំនួន ២ប្រកួត និងម្ចាស់ផ្ទះយកឈ្នះក្រុមភ្ញៀវមានចំនួន ៤ប្រកួត។

នៅសប្តាហ៍ទី១ ការប្រកួតបើកឆាកនៃលីគកំពូលរួមមាន៖
១./ ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មាន ៣ប្រកួត៖
ក្រុមសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC)  និងក្រុមយុវជនបាទីអាយុក្រោម ១៨ឆ្នាំ លទ្ធផល០ទល់នឹង០ នៅលើទឹកដីរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
សឹង្ហក្រហមភ្នំពេញក្រោន បាន៣ពិន្ទុ ក្រោយយកឈ្នះក្រុមអគ្គិសនីកម្ពុជា នៅលើទឹកដីរបស់ខ្លួន ក្នុងលទ្ធផល៣ទល់នឹង០។

ក្រុមវិសាខា ក្រោយពីវាយបកយក២គ្រាប់វិញក្នុងតង់ទី២នៅលើទឹកដីរបស់ខ្លួន បានយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល២ទល់១។

២./ ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មាន៣ប្រកួតដូចគ្នា៖
ក្រុមអង្គរថាយហ្គឺរបានបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមភ្ញៀវបឹងកេត ចប់ការប្រកួតក្រុមខ្លាំង២បានត្រឹមចែកគ្នា១ពិន្ទុស្មើ ដោយលទ្ធផល១ទល់នឹង១។

ក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ១ទល់នឹង០ ក្នុងទឹកដីរបស់ខ្លួន កីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក។

ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៩ បានដណ្តើម៣ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមសូទីឡូអង្គរ ក្នុងលទ្ធផល៥ទល់នឹង១ លើទឹកដីកីឡដ្ឋានខេត្តស្វាយរៀង ។