About Me

header ads

បុរសម្នាក់ជាម្ចាស់សង្វៀនជល់មាន់ត្រូវនគរបាលចាប់ខ្លួន

ខេត្តកណ្ដាល៖បុរសចាស់សង្វៀនជល់មាន់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ឃាត់ខ្លួន កាលពីវេលសម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅនិងផ្ទះរបស់គាត់ដែលមានទីតាំងស្ថិតនៅក្នុងភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបានបានឲ្យដឹងថា បុរសនេះឈ្មោះចិក សំអឿនភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទៅលំនៅក្នុងភូមិខាងលើ។គាត់បានបើកដំណើរការសង្វៀនជល់មាន់មួយកន្លែងនៅខាងក្រោយផ្ទះរបស់គាត់ ដើម្បីយកលុយតុងដែលមានអ្នកទៅលេងចាញ់និងឈ្នះរៀងៗខ្លួន។ចំណែកឯការបើកសង្វៀនខាងលើជាការល្មើសច្បាប់ហើយក៏បានធ្វើឲ្យអ្នកភូមិមានការទាស់ចិត្តនិងធុញទ្រាន់។ជាពិសេសខ្លាចមានអំពើចោរកម្មកើតឡើងព្រោះតែល្បែងភ្នាល់នេះ ទើបលួចរាយការណជូននគរបាលប៉ុស្តិ៍ឲ្យចុះទៅធ្វើការបង្រ្កាបតែម្ដង។

ប្រភពដដែលបានបន្តថា ខណៈនោះកម្លាំងបានធ្វើការចាប់ខ្លួនបុរសជាម្ចាស់សង្វៀនខាងលើព្រមទាំងដកហូតបានមាន់ជល់ និងសម្ភារៈផ្សេងៗទៀតផងដែរ ចំណែកឯអ្នកទៅលេងបាននាំគ្នារត់ផាសក្រញ៉ាំអស់។បន្ទាប់មកនគរបាលបានាំគាត់ទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកានើសាលាដំបូងខេត្តកណ្ដាលចាត់ការតាមច្បាប់៕