About Me

header ads

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ដារបឹងមួយចំនួននៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

កំពងើឆ្នាំង:
រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះពិនិត្យវឌ្ឍនភាពការងារស្ដាប់បឹងមួយចំនួននៅក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

ពិធូបេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញក្រោមអធុបតីភាព រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផែងសុខវិជ្ជានោ និងក្រុមការងារបានអញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារស្ដារបឹងមួយចំនួននៅក្នុងស្រុកកំពង់លែង ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរដែនដីផងដែរ។

គម្រោងស្ដារបឹងនេះស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានបណ្តោយប្រវែង ៣១៥ ម៉ែត្រ ទទឹង៦៥ម៉ែត្រ។ ការស្តារនេះគឺសំដៅការពារ ទប់ទឹកប្រើប្រាស់ជាទូទៅផង និងស្រោចស្រពការបង្កបង្កើនស្រូវនៅរដូវប្រាំងផង ព្រោះកន្លងទៅនារដូវប្រាំងតែងតែជួបប្រទះខ្វះខាតដោយសារការរីងស្ងួតអស់។

រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការពន្លឿនការស្ដារបឹងនេះ។ ឯកឧត្ដមក៏បានផ្តាំផ្ញើអាជ្ញាធរដែនដី ដើម្បីឱ្យការស្ដារនេះមានល្បឿនកាន់តែលឿន ព្រមទាំងយោគយល់ខ្ពស់ចំពោះការរំខាននានាខណៈពេលកំពុងស្ដារផងដែរនិងធ្វើអោយបានមុនពេលរដូវភ្លៀងមកដល់ ៕