About Me

header ads

បុរសម្នាក់ត្រូវបានជនដៃដល់កាប់នៅខាងមុខផ្ទះពេលយប់ចំក្បាលបណ្តាលអោយរងរបួសធ្ងន់

កំពង់ឆ្នាំង:
បុរសអ្នកលក់សាច់ជ្រូកខ្វៃម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមជនដៃដល់ជិះម៉ូតូមកកាប់នៅខាងមុខផ្ទះបណ្តាលចំក្បាលរងរបួសធ្ងន់ ។

ហេតុការកាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី១០កុម្ភះ 2020នៅខាងមុខផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលត្រូវក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះក្នុងករណីខាងលើនេះមានឈ្មោះ ចននី ភេទប្រុសអាយុ 24 ឆ្នាំរស់នៅក្នុងភូមិសង្កាត់ខាងលើនេះ ។

ជនរងគ្រោះនៅក្នុងហេតុការណ៍កាប់ប្រហារខាងលើនេះបានឱ្យដឹងនៅក្នុងមន្ទីរពេទ្យថានៅមុនពេលកើតហេតុគាត់ដែលជាជនរងគ្រោះបានជិះម៉ូតូទៅទិញទឹកក្រូចកូកាកូឡានៅខាងមុខមន្ទីពេទ្យបង្អែកខេត្តដើម្បីយកមកហូបរួចគាត់ជិះត្រឡប់មកផ្ទះវិញនៅចំណុចកើតហេតុខាងលើស្រាប់តែមានជនដៃដល់ពីរនាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក់ XRមួយគ្រឿងបានឈប់ទន្ទឹមនឹងជនរងគ្រោះហើយបានដាក់ដាវកាត់មកលើគាត់បណ្ដាលឲ្យចំក្បាលផ្នែកខាងឆ្វេងបណ្ដាលឱ្យរងរបស់ធ្ងន់ហើយការកាប់ប្រហារខាងលើនេះបំណងសម្លាប់តែម្តង ។

ហើយជនរងគ្រោះបានបញ្ជាក់ថាគាត់មិនមានរឿងរ៉ាវជាមួយនណានោះឡើ ក្រោយពេលកើតហេតុភ្លាមៗនោះផងដែរជនរងគ្រោះចូលទៅក្នុងផ្ទះលាក់ខ្លួនដោយមិនហ៊ានទៅមន្ទីរពេទ្យនោះទេលុះព្រឹកឡើងវេលាម៉ោង 7 ព្រឹកថ្ងៃទី 10 កុម្ភៈ ២០២០ទើបក្រុមគ្រួសារសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមិនបានរាយការណ៍ជូនសមត្ថកិច្ចគេដោយស្ថានភាពយប់ផងហើយនៅខ្លាចជនដៃដល់តាមសម្លាប់គាត់ទៀត ។

អធិការនគបាលក្រុងកំពង់ឆ្នាំងលោកវរះសេនីយ៍ឯក ឆាយខែមរត្ន័ បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៩និង៤៣នាទីថ្ងៃទី១០គម្ភះ២០២៩នេះថាករណីខាងលើនេះលោកមិនបានដឹងទេព្រោះមិនមានខាងភាគីជនរងគ្រោះបានមករាយការណ៍ប្តឹងសមត្ថកិច្ចដឹងផង ។ តែទួសជាយ៉ាងណាខាងលោកនិងអោយកម្លាំងជំនាញចុះទៅសាកសួជនរងគ្រឡនៅមន្ទីពេទ្យនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាកាប់ប្រហារខាងលើផងដែរ ។

ពាក់ព័ន្ធករណីខាងលើនេះក្រុមគ្រួសារជនរងគ្រោះសូមអោយសមត្ថកិច្ចផងដែរនគរបាលក្រុងកំពង់ឆ្នាំងសូមធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីចាប់ជនដៃដល់យកមកផ្តន្ទាទោសផ្លូវច្បាប់ផងដែរដើម្បីជៀសសវាងធ្វើឲ្យប៉ះពាល់ដល់ចលនាភូមិឃុំមានសុវត្ថិភាពផងដែរ ៕