About Me

header ads

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកជួញដូរនិងប្រើប្រាស់សារធាតុញៀន

ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានប្រើវិធានការទាក់ទាញ និងបង្ក្រាប
ជាក់ស្តែងបាន១លើកនូវករណីរក្សាទុកជួញដូរនិងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចដីក្រហម ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ោ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើជំនាញបានឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងរួមមានដូចខាងក្រោម ៖ នាំខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សេក ភាព ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូតាគាំ១ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពបន្តទៀតថា វត្ថុតាងសម្ភារៈដែលដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន០១កញ្ចប់តូច ទំនង់៣,១៩ក្រាមថ្លឹងទាំងថង់ ។ អំពូលទែម៉ូម៉ែត្រចំនួន០១ ទុយូចំនួន០១ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕