About Me

header ads

សមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងថ្នាំញ្ញៀន៣កញ្ចប់តូច

ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឈរចែកចាយថ្នាំញ្ញៀននៅក្តាន់ក្នុងរ៉ារថភ្លើងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកធ្វើការឃាត់ខ្លួនបានចំនួន២នាក់រួមនឹងដកហូតបានថ្នាំញ្ញៀនចំនួន៣កញ្ចប់តូចយកទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវR6ចំណុចរ៉ារថភ្លើងនៅចំណុចក្បែរក្តាន់ពីរស្ថិតនៅក្នុងភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ។

ជនសង្ស័យទី១មានឈ្មោះយ៉ាវពៅភេទប្រុសអាយុ៣៣ឆ្នាំមានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដជាអ្នកជួញដូរថ្នាំញៀនទី២មានឈ្មោះលាង រដ្ឋាភេទប្រុសអាយុ២៦ឆ្នាំ មានមុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគឺកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះចកបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ឃើញកំពុងតែឈរចែកចាយថ្នាំញ្ញៀនយ៉ាងសកម្មនៅក្នុងផ្លូវរថភ្លើងក្បែរក្តាន់ពីររួមទាំងដកហូតបានថ្នាំញ្ញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក
នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញ្ញៀនពិតជារបស់ពួកគេពិតមែនលក់ចេញក្នុងតំលៃមួយកញ្ចប់២មុឺនរៀល។

ក្រោយពេលកើតហេតុខាងជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងថ្នាំញ្ញៀនចំនួន3កញ្ចប់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាយការបន្តតាមច្បាប់៕