About Me

header ads

សុខសន្តិភាព ជាកត្តាសំខាន់មិនអាចខ្វះបានដែលប្រជាពលរដ្ឋកម្ពុជាត្រូវការ

សុខសន្តិភាព ជាកត្តាសំខាន់មិនអាចខ្វះបានដែលប្រជាពលរដ្ឋកម្ពុជាត្រូវការ

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តសង្កែ ស្ថិតនៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការកោតសសើអំណរព្រះគុណ ចំពោះព្រះតេជគុណព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ជាពិសេសឧបាសក នួន សំអ៊ាន និង ក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងនូវទីអារាមព្រះវិហារ និង សមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តសង្កែ ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រមាណជា ៣២៨.៧៥០ដុល្លារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ភ្ជាប់ជាមួយនឹងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ និងសមិទ្ធផលនានានៅពេលនេះសូមអំពាវនាវនូវបញ្ហាសំខាន់ៗមួយចំនួនដូចតទៅ ៖
១.សូមបងប្អូនប្រជាពលរដ្ឋទាំងព្រះសង្ឃនិងគ្រហស្ថ ចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះ ថ្នាក់នៃការសេពគ្រឿងញៀន។
២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ។
៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាន នៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
៥.អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមរយៈគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។
៦.ទន្ទឹមនេះ ចំពោះករណីជំងឺឆ្លងជាសាកល ដូចជាជំងឺ ខូវីដ ១៩ ដែលមានប្រភពពីប្រទេសចិន និងជំងឺផ្ដាសសាយបក្សីដែលកំពុងផ្ទុះឡើងនៅប្រទេសវៀតណាម សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានការបង្ការ ទប់ស្កាត់ឲ្យ បានម៉ឺងម៉ាត់ម៉ត់ចត់ និងផ្សព្វផ្សាយពីវិធានការការពារឲ្យបានផុលផុស ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន រក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ មុននិងបរិភោគ ឬបន្ទាប់ពីប៉ះពាល់ជាមួយ សត្វបក្សី និងចម្អិតអាហារឲ្យបានឆ្អិនល្អ ។