About Me

header ads

បុរសជនអនាថាម្នាក់បានមានអាការៈចុកឆ្អល់ប្រកាច់ស្លាប់ភ្លាមៗនៅកន្លែង

ភ្នំពេញ៖បុរសជនអនាថាម្នាក់បានមានអាការៈចុកឆ្អល់ក្នុងពោះបានស្រែកឲ្យប្រជាពលរដ្ឋនិងអ្នកដំណើរអោយជួយសង្គ្រោះតែបានមួយសន្ទុះក្រោយមកស្រាប់តែដាច់ខ្យល់ស្លាប់ភ្លាមនៅលើសួនច្បារមាត់ទន្លេតែម្ដង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមាត់ទន្លេចាក់តុមុខ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះគឺមានឈ្មោះ ជ្រុយអាយុប្រហែល 35 ឆ្នាំ គឺជាជនអនាថាគ្មានផ្ទះសម្បែង។

តាមប្រភពពីប្រជាពលរដ្ឋដែលបានអង្គុយលេងនៅមាត់ទន្លេបានប្រាប់ឱ្យដឹងថានៅមុនពេលកើតហេតុវេលាម៉ោង 11ថ្ងៃត្រង់គឺគាត់បានមកអង្គុយលេងនៅមាត់ទន្លេជាមួយកូនស្រីរបស់គាត់ ខណៈពេលដែលអង្គុយបានបន្តិចស្រាប់តែមានបុរសម្នាក់បានស្រែកឲ្យ គាត់ និង អ្នកដំណើរ ឲ្យជួយថា ចុកក្នុងពោះណាស់ និង ស្រែកថាប្រេងក្រឡាមកលាប ភ្លាមនោះក៏មាននារី២នាក់ បានដើរឆ្លងកាត់ឃើញ គាប់ជូនមានប្រេងក្រឡា ជាប់ខ្លួន យកទៅលាបពោះឲ្យជនរងគ្រោះ ប៉ុន្តែបន្ទាប់ពីលាបហើយ ជនរងគ្រោះមាន អាការៈចុកកាន់តែខ្លាំង ប្រកាច់លើសួនច្បារស្លាប់ភ្លាមៗតែម្តង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញនៃអធិការនគរបាលខណ្ឌដូនពេញបានចុះមកដល់ទីតាំងកើតហេតុនិងបានរាយការណ៍បន្តទៅសមត្ថកិច្ច បច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមុខគេតាំងកើតហេតុនិងធ្វើកោសល្យវិច័យថា ជនរងគ្រោះ សង្ស័យមានជំងឺក្រពះ ធ្ងន់ធ្ងរ ទើបបណ្ដាលបណ្ដាលឲ្យចុក ប្រកាច់ស្លាប់ភ្លាមៗ។ ចំណែកសាកសពកម្លាំងសមត្ថកិច្ចបានយកទៅបូជានៅវត្តទួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ៕