About Me

header ads

រដ្ឋបាលខេត្តកំពត រៀបចំពិធីទទួលទានអាហារសាមគ្គីជូនសិក្ខាកាមដែលអញ្ជេីញមកពី២៥រាជធានី ខេត្ត

នារាត្រីថ្ងៃចន្ទ  ទី២៤  ខែកុម្ភះ  ឆ្នាំ២០២០  ឯកឧត្តម  ជាវ  តាយ  អភិបាលនៃគណៈអភិបាលខេត្តកំពត បានរៀបចំពិធីទទួលទានអាហារសាមគ្គីជូនសិក្ខាកាមដែលអញ្ជេីញមកពី២៥រាជធានី  ខេត្ត  ដេីម្បីចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០  នៃការអនុវត្តការងារច្រកចេញចូលតែមួយ  និងការិយាល័យប្រជាពលរដ្ឋ  នៅរដ្ឋបាលថ្នាក់ក្រោមជាតិ  រយៈពេលពីរថ្ងៃ  ពីថ្ងៃទី២៤  ដល់ថ្ងៃទី២៥  ខែកុម្ភះ  ឆ្នាំ២០២០។ ថ្លែងទៅកាន់សិក្ខាកាមនារាត្រីនេះ  ឯកឧត្តម  បានមានប្រសាសន៍ថា  ថ្ងៃនេះជាពេលវេលាប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង  ដែលក្រសួងមហាផ្ទៃផ្តល់កិត្តិយសជ្រេីសរេីសយកខេត្តកំពតជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩  និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០  នៃការអនុវត្តការងារច្រកចេញចូលតែមួយ  និងការិយាល័យប្រជាពលរដ្ឋ  នៅរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពត  និងក្នុងនាមខ្លួនខ្ញុំផ្ទាល់  ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន  ឯកឧត្តម  លោកជំទាវ  លោក  លោកស្រីទាំងអស់  និងសូមអញ្ជេីញពិសារភោជនីយហារដែលបានរៀបចំជូន  ហេីយក៏សូមអភ័យទោសប្រសិនបេីការទទួលមិនបានដិដល់  ឬខ្វះខាតក្នុងប្រការណាមួយ។