About Me

header ads

មកលេងកូនបាន១០ថ្ងៃ បែរជាដេកស្លាប់ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ  បុរសវ័យចំណាស់ម្នាក់ចេញពស្រុកមកលេងកូននៅភ្នំពេញ បែរជាគាំងបេះដូងស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ស្ថិតនៅផ្ទះរបស់កូន ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វ៉ាន់​​ ឈិត ភេទប្រុស  អាយុ៧៣ឆ្នាំ មានទីលំនៅ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានមកពីស្រុក មកលេងកូននៅភ្នំពេញបាន១០ថ្ងៃមកហើយ រហូតមកដល់យប់ថ្ងៃកើតហេតុជនរងគ្រោះបានចូលសម្រាកដូចធម្មតា រហូតដល់ព្រឹកឡើងមិនឃើញជនរងគ្រោះក្រោកពីដំណេក ក៏នាំគ្នាទៅដាស់ តែអកុសល្យជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុបងប្អូនសាច់ញាតិបានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចចុះពិនត្យជាក់ស្តែង ធ្វើកំណត់ហេតុរួចទើបប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕