About Me

header ads

បើករថយន្តឆ្លងផ្លូវជ្រុលទៅបុកម៉ូតូរបួសធ្ងន់ ២ នាក់

ភ្នំពេញ: បុរសម្នាក់បើករថយន្ត កាមរីបាឡែនមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩ និង ៤០ នាទីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិងផ្លូវ ២០២ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែន មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AI-4758ធ្វើដំណើរតាមបណ្តោយផ្លូវ ២០២ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវម៉ៅសេទុងបានជ្រុលទៅទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១១ ពណ៌ពាក់ស្លាកលេខភ្នំពេញ1AV-5597ជិះដោយបុរសពីរនាក់តាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងផ្នែកខាងមុខចំហៀងខាងឆ្វឹងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះទាំងពីរនាក់ដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕