About Me

header ads

តើមានរឿងអីបានជាគ្រូស្វាយរៀងសួរអ្នកកាសែតថា សំបុត្រទស្សនាប្រកួត១សន្លឹកថ្លៃប៉ុន្មាន?

នៅក្នុងសន្និសីទមុនជំនួបដ៏ធំក្នុងពានរង្វាន់ AFC CUP 2020 ចូលមកដល់នៅល្ងាចនេះ លោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងបានបង្ហាញជំនឿចិត្តក្នុងការយក៣ពិន្ទុឲ្យបានពីក្រុម Bali United ដោយមិនគិតដល់លទ្ធផលគូប្រកួតបានយកឈ្នះក្រុមខ្លាំងវៀតណាមកាលពី Match ដំបូងឡើយ។ យ៉ាងណាមិញ លោក Conor បានធ្វើឲ្យអ្នកសារព័ត៌មានឆ្ងល់ក្នុងការរុះរើកីឡាករស្ទើរគ្រប់ប្រកួតទើបធ្វើឲ្យអ្នកកាសែតសួរថា តើលោកបានរៀបចំយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹង Bali United ហើយតើកីឡាករណាខ្លះដែលនឹងត្រូវដាក់ឲ្យចូលលេងនៅថ្ងៃស្អែក? ស្រាប់តែគ្រូបង្វឹកសញ្ជាតិអៀឡង់រូបនេះបានសួរបកវិញថា៖ តើតម្លៃសំបុត្រទស្សនាការប្រកួត១សន្លឹកប៉ុន្មាន? បើចង់ដឹងច្បាស់អាចទិញសំបុត្រចូលរួមទស្សនាដោយផ្ទាល់បាននោះប្រាកដជាឃើញច្បាស់ថាលោកដាក់កីឡាករណាខ្លះឲ្យចូលលេងជាជម្រើស១១នាក់។ សម្តីដ៏មានន័យខ្លីហើយខ្លឹមរបស់លោក Conor ធ្វើឲ្យអ្នកសារព័ត៌មានជឿថាគ្រូបង្វឹករូបនេះពោរពេញទៅដោយយុទ្ធសាស្ត្រ និងកល់ល្បិចក្នុងការប្រកួត ដូច្នេះក្នុងជំនួបជាមួយ Bali United សង្ឃឹមថាលោកមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ សូមបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀងដឹកនាំដោយលោក Conor Nestor នឹងត្រូវប្រកួតជាមួយក្រុម Bali United របស់ឥណ្ឌូនេស៊ីនៅថ្ងៃអង្គារិ៍វេលាម៉ោង៦ល្ងាច។ ពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញគឺជាទីតាំងសម្រាប់ការប្រកួតមួយនេះ។