About Me

header ads

ល្បិចកលបំភណ្ឌភ្នែកមហាជនតែឥឡូវត្រូវបានចូលដេកក្នុងផ្នែករដ្ឋបាលព្រៃឈើរវៀងយ៉ាងស្អាត

ព្រះវិហារៈ រថយន្តសណ្ដោងមួយគ្រឿងដែលមានស្លាកលេខកំពង់ចាម 3A 6742 ដែលបានផ្ទុកឈើអា រាប់សឹបម៉ែត្រគូបត្រូវបានជំនាញរដ្ឋបាលព្រៃឈើរវៀង ក្របួចបានកាលពីយប់ថ្ងៃ ទី11 ខែគុម្ភៈ ឆ្នាំ2020កន្លងទៅនេះ នៅចំណុចភូមិអូប៉ូ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។តាមសេចក្ដីរាយការណ៍មកថា រថយន្តសណ្ដោងដែលបង្កប់ដោយឈើអារាប់សឹបម៉ែត្រគូបនេះ បានចេញដំណើរពីស្រុកជាំក្សាន្តលើកំណាត់ផ្លូវជាតិលេខ62 ឆ្លងកាត់ទីរួមខេត្តព្រះវិហារ ដោយដាក់បាវដំឡូងមីក្រៀមពីលើ និងដាក់ឈើពីក្រោមរាប់សឹបម៉ែត្រគូបដើម្បីបំភណ្ឌភ្នែកសមត្ថកិច្ចនិងមហាជន តែរថយន្តផ្ទុកឈើខាងលើនោះត្រូវបានអស់ល័ក្ខ។

លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានបញ្ជាក់នូវថ្ងៃនេះ ថា ក្រោយពីបានទទួលបទបញ្ជាយ៉ាងតឹងរឹងពីលោក ប្រាក់ សុវណ្ណ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការបង្កា និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាពិសេសការដឹកជញ្ជូនផលនុផលព្រៃឈើ លោកបានចាត់កម្លាំងសង្កាត់ផ្នែកចុះប្រត្រុយតាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក៍ប្រទះឃើញរថយន្តសណ្ដោងមួយគ្រឿងខាងលើបានផ្ទុកបាវដំឡូងមីគ្រៀមពីលើ ក៍បានឃាត់ធ្វើការត្រួតពិនិត្យ ពេលដែលកម្លាំងត្រួតពិនិត្យស្រាប់តែតៃកុង និងព្រួបានចុះរត់ចោលរថយន្តបាត់ស្រមោលភ្លាមៗ ខណៈពេលនោះកម្លាំងបានរកឃើញឈើនៅក្នុងរថយន្តរាប់សឹបម៉ែត្រគូបដែលជាប្រភេទឈើអាដែលគ្មានលិខិតស្នាមណាមួយបញ្ជាក់ថាការដឹងជញ្ជូនឈើនោះវាស្របច្បាប់រឺក៍ល្មើសច្បាប់នោះទេ។

លោកបញ្ជាក់បន្ថែមថា ក្រោយពីពិនិត្យរួចរាល់ឃើញថាមានបទល្មើសព្រៃឈើ លោកក៍បាននាំរថយន្តខាងលើមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើការវាស់វែងឈើផ្ទុកក្នុងរថយន្ត និងធ្វើជារបាយការណ៍បញ្ជូនមកកាន់ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចាត់ការបន្ត តែចំណែកឈើទាំងអស់នៅក្នុងរថយន្ត ប៉ុន្មានម៉ែត្រគូបនោះលោកមិនអាចបញ្ជាក់ប្រាប់បាននោះទេ ចាំសួទៅថ្នាក់លើចុះ៕