About Me

header ads

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលបុករថយន្តចំពីមុខរថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលបុករថយន្តចំពីមុខរថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចស្តុប ក្រោមស្ពានអាកាសផ្សារដីហុយ កាលពីវេលា 11 និង 40 នាទីយប់ ថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2020 សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេបានឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតារេហ្វរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខធ្ វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកើតហេតុលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេរី២០១៨ មួយគ្រឿង ពណ៌ ខ្មៅ ពាក់ស្លាកលេខ បើកបរដោយបុរស ពីកើតទៅលិច យ៉ាងលឿនមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកផ្នែកខាងមុខចំហៀងស្តាំ ពេញទំហឹង បណ្តាលឲ្យខ្ទាតអ្នកបើកម៉ូតូ បោកទៅនិងថ្នល់ រងរបួសធ្ងន់ ត្រូវរថយន្តសាមុយ របស់គ្លីនិកឯកជន ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕