About Me

header ads

សមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងចេញពន្លត់អគ្គីភយ័ភ្លើងឆេះព្រៃឆេះជញ្ជ្រាំងប្រើប្រាស់រថយន្តយន្តពន្លត់អគ្គីភយ័អសើទឹក១៧រថយន្ត

កំពង់ឆ្នាំង:
សមត្ថកិច្ចនគបាលបង្ការនិងពន្លត់អគ្គីភយ័ខេត្តបានចេញធ្វើសកម្មភាពពន្លត់ភ្លើងឆេះព្រៃ៣កន្លែងដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០២០នៅចំណុចព្រៃឃ្នុង ចុងកោះសង្កត់ខ្សាម ភមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងដោយ បានសហការជាមួយកម្លាំង អគ្គីភ័យ   ស្នងការរដ្ឋាននគរបាលខេត្ត ប្រជាការពារភូមិ និងអាជ្ញាធរមូលដ្ឋាន ជួយពន្លត់ភ្លើង ឆេះ ព្រៃ ចំណុចខាងលើ ដោយក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការរដ្ឋាននគរបាលខេត្ត ដោយប្រើប្រាស់វាញើទឹកអស់១៧ រថយន្ត  ទើបរលត់ មិនបណ្តាលឲ្យឆេះរៀលដាលបន្តទៀត។

បើយោងតាមរបាយការណ៍របស់ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបង្កាពន្លត់អគ្គីភយ័លោកឧុត្តមសេនីយ៍ត្រី លុយឌីណា ដោយមានការចង្អុលបង្ហាញពីស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោ ខូវលី អោយបណ្តាលរថយន្តចេញធ្វើការពន្លត់អគ្គីភត័ទាំង៣កន្លែងត្រូវបានធ្វើការពន្លត់បានទានពេលវេលាផងដែរ ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងផ្នែកបង្ការនិងពន្លត់អគ្គីភយ័ខេត្តអោយដឹងទៀតថាក្នុងការពន្លត់អគ្គីភយ័ទាំង៣កន្លែងខាងលើប្រើប្រាស់ទឹកពន្លត់អស់១៧រថយន្ត តែបង្កការខូចខាត ឆេះព្រៃនិងជញ្ជ្រាំងអស់ ប្រមាណជា២០ហិតា មូលហេតុបណ្តាលមកពីក្មេងៗដុតទើបបណ្តាលអោយកើតមានភ្លើងឆេះព្រៃនេះឡើង។

ស្នងការងនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ត្រី លុយឌីណា បានអោយដឹងកន្លងមកស្នងការនគបាលខេត្តបានធ្វើការប្រជុំផ្សព្វផ្សាយទៅគ្រប់មូលដ្ឋានកនរុងស្រុកអោយមានការប្រុងប្រយត្ន័និងបង្ការទប់ស្កាត់ភ្លើងឆេះផ្ទះនិងភ្លើងឆេះព្រៃដែលកើតមានជាយថាហេតុ ។

ក្នុងនោះត្រូវតែមានការបង្ការផ្សេងៗដើម្បីទប់ស្កាត់ដូចបំពង់ពន្លត់អគ្គីភយ័  ពាងដាក់ទឹកអោយបានពេញៗនិងមុនចាកចេញពីផ្ទះត្រូវបិទបារ៉ែតភ្លើងអគ្គីសនី  ភ្លើងចង្ក្រាន និងភ្លើងធូបទៀននិងសម្រាមនៅក្រោមផ្ទះអោយអស់ព្រោះរដូវនេះជារដូវក្តៅដែលងាយអាចនិងកើតមានភ្លើងឆេះឡើងដែលធ្វើអោយមានខាបង់ទ្រព្យសម្បត្តិនិងបង្ករបួសស្នាមនិងអាចអោយមានមនុស្សសត្វស្លាប់ផងដែរ ៕