About Me

header ads

ពលរដ្ឋទីទាល់ក្រចាស់ជរាជនពិការភាពចំនួន៨គ្រួសារនៅឃុំស្វាយតាយានស្រុកកំពង់រោទិ៍ទទួលបានទេយ្យទានពីព្រះសង្ឃគង់នៅវត្តនានាក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ពលរដ្ឋទីទាល់ក្រចាស់ជរានិងជនពិការភាពចំនួន៨គ្រួសារមកពីភូមិរាមជោនិងភូមិបាញ់ចារស្ថិតក្នុងឃុំស្វាយតាយានស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងទទួលបានគ្រឿងឧបភោគបរិភោគពីព្រះសង្ឃគង់នៅ វត្តបុព្វារាមហៅវត្តព្រៃយាយ វត្តពោធិថ្មី វត្តបាវិត និង វត្តតាពៅ នៅក្រុងបាវិតខេត្តស្វាយរៀងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

បើតាមព្រះតេជគណព្រះនាម ទិត សារ៉ាន់ គង់នៅវត្តវត្តតាពៅបានមានសង្ឃដិការថា៖ដោយព្រះអង្គមើលឃើញនូវការផ្សព្វផ្សាយព័ត៌មានហើយព្រះអង្គមានចិត្តអាណិតអាសូនិងបានផ្តល់ទេយ្យទានមានគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដើម្បីធ្វើទានជាមួយក្រុមគ្រួសារដែលទីទាល់ក្រចាស់ជរាជនពិការដែលជួបការលំបាកក្នុងជីវភាពប្រចាំក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ព្រះតេជគណបានបន្តអោយដឹងទៀតថា៖ទេយ្យទានគ្រឿងឧបភោគបរិភោគបានមកពេលនេះគឺបានមកពីញាតិញូមចូលបុណ្យដល់ព្រះតេជគណផ្ទាល់ហើយព្រះអង្គធ្វើទានបន្ត។

បើតាមលោកមេភូមិរាមជោបានឲ្យដឹងថា៖កន្លងមកជនទីទាល់ក្រចាស់ជរាជនពិការខាងលើក៏ធ្លាប់មានខាងកាកបាទក្រហមកម្ពុជាស្រុកក៌ដូចជាអាជ្ញាធរមូលដ្ឋានបានផ្តល់និងចែកជួនផងដែរប៉ុន្តែវាមិនគ្រប់តម្រូវការនោះគឺជួយបានមួយតែគ្រាប៉ុណ្ណោះ។

ហើយគ្រឿងឧបភោគបរិភោគដែលចែកជួននាពេលនេះមានចំនួន៨គ្រួសារដែល៧គ្រួសារនៅភូមិ រាមជោដែលពួកគាត់ចាស់ជរារស់នៅក្នុងផ្ទះតូចបែកនិងជង្ងឺប្រចាំកាយចំណែក១គ្រួសារទៀតនៅភូមិ បាញ់ចារ ឃុំ ស្វាយតាយានស្រុក កំពង់រោទិ៍  ខេត្តស្វាយរៀង។

លោកមេភូមិក៏អំពាវនាវសុំអោយសប្បុរសជនបន្តជួយឧបត្ថម្ភដល់គ្រួសារពួកគាត់នៅឃុំខាងលើបច្ចុប្បន្ននេះផ្ទះរបស់ពួគាត់រហែកបែកបាក់ពុកផុយស្ទើតែរលំទៅហើយដោយពួកគាត់ខ្លះខ្លាំងមែនទែនជាពិសេសនោះទីជំរកនេះតែម្តង។

លោកមេភូមិខាងបានអោយដឹងទៀតថា៖រដូវវស្សានោះពេលមេឃភ្លៀងម្តងទាំង២គ្រួសារនេះបានរត់ចេញពីផ្ទះរកកន្លែងសុវត្ថិភាពព្រោះខ្លាចផ្ទះរលំលើ។