About Me

header ads

ឃាត់ខ្លួនជនសង្ស័យបានម្នាក់នឹងដកហូតម៉ូតូមួយគ្រឿងដែលជិះធ្វើសកម្មភាព

ភ្នំពេញ៖ដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់និងដកហូតម៉ូតូមួយគ្រឿងដែលជាមុខសញ្ញាចាស់ជំនាញខាងឆក់ប្លន់ប្រជាពលរដ្ឋធ្វើដំណើតាមដងផ្លូវបង្កអសន្តិសុខក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងនៅចំណុចក្បែរនឹងកន្លែងផលិតទឹកសុទ្ធអូរ៉ាល់ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

តាមសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលឈានដល់ការដេញចាប់ជនសង្ស័យដែលជាមុខសញ្ញាចាស់នោះ គឺកំលាំងបានចេញល្បាតតាមភូមិសាស្ត្រដើម្បីការពារសុខសុវត្ថភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញជនសង្ស័យមានគ្នាចំនួន២នាក់ដែលជាមុខសញ្ញាចាស់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1I-6206តាំងពីកន្លែងរង្វង់មូលព្រហ្មជិះធ្វើសកម្មភាពឆក់តែដោយឃើញកំលាំងសមត្ថកិច្ចជនសង្ស័យបានជិះគេច ភ្លាមៗនោះកំលាំងបានដេញតាមចាប់បានម្នាក់និងដកហូតបានម៉ូតូមួយគ្រឿងចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុជនសង្ស័យត្រូវបានដែលត្រូវចាប់ខ្លួនសមត្ថកិច្ចខណ្ឌជ្រោយចង្វាបានយកទៅសួរចម្លើយដើម្បីស្រាវជ្រាវតាមរកចាប់បក្សពួកដែលនៅសល់ដើម្បីផ្តន្ទាទោសនិងក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនិតិវិធីច្បាប់៕