About Me

header ads

តារាសម្តែងថៃ ២ រូប បង្ហាញប្រាប់អ្នកគាំទ្រកម្ពុជាថារឿងស្នេហាកំពុងដំណើរទៅមុខយ៉ាងល្អ

តារាសម្តែងថៃរូបសង្ហា លោក Toy Phatompong (ปฐมพงศ์)  ដែលប្រិយមិត្តទស្សនិកជន បានស្គាល់រូបលោកហើយនៅក្នុងខ្សែភាពយន្តល្បីរឿង វង្វេងភ្លើង និងជាតារាសម្តែងម្នាក់នៅផលិតកម្ម GMM របស់ប្រទេសថៃ។ លោក Toy Phatompong (ปฐมพงศ์)  ត្រូវបានមហាជនដឹងថាលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងស្រីស្អាតរូបស្រស់ម្នាក់ ជាតារាសម្តែងនៅក្នុងទ្រនំតែមួយ គឺកញ្ញា Mook Warranit អ្នកទាំងពីរ ក៏ធ្លាប់សម្តែងខ្សែភាពយន្តខ្លី ខ្សែភាពយន្តភាគ និងវីដេអូចម្រៀងកាយវិការជាមួយគ្នាពីមុនមកទៀតផង។ ក្នុងឱកាសនៃការអញ្ជើញមកកាន់ប្រទេសកម្ពុជា តារាទាំងពីរដួង បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងរីករាយយ៉ាងខ្លាំង ដែលអ្នកគាំទ្រកម្ពុជា មកទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់ជាគូ លោក Toy Phatompong (ปฐมพงศ์)  និងកញ្ញា Mook Warranit បានបង្ហើបប្រាប់ពីរឿងស្នេហារបស់ខ្លួនទាំងញញឹមញញែម នៅមុខអ្នកគាំទ្រកម្ពុជាថាបច្ចុប្បន្ននេះកំពុងល្អប្រសើរ ហើយក៍បន្តទៅមុខជារឿយៗ។ គួរបញ្ជាក់ថា តារាសម្តែងទាំងពីរ បានប្រកាសស្ថានភាពបេះដូងរបស់ខ្លួនថាជាគូស្នេហ៍នឹងគ្នាកាលពីដើមឆ្នាំ២០១៩ បានជ្រាបជាព័ត៌មានពេញប្រទេសថៃ ហើយខណៈនេះក៏មានភាពផ្អែមល្អែម និងចេញមុខជាមួយគ្នាជាគូគ្រប់កម្មវិធីនានា។ អ្វីដែលសំខាន់គូស្នេហ៍សាកសាមទាំងពីរដួង នឹងមានចំណងដៃខ្សែភាពយន្តថ្មីជាមួយគ្នា ដែលប្រិយមិត្តអ្នកគាំទ្រនឹងបានទស្សនានាពេលឆាប់ៗខាងមុខ។








អត្ថបទដោយៈ សំណាង