About Me

header ads

ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹក ក្បែរគល់ស្ពានតាហោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង)៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១០ៈ២០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយប្រជាពលរដ្ឋបានប្រទះឃើញសពបុរម្នាក់អណ្តែតទឹកមានចងដែកលោះនៅចង្កេះជាមួយនឹងកង់ ក្បែរគល់ស្ពានតាហោដែលស្ថិតភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជាជំហានដំបូងសមត្ថកិច្ចមិនទាន់កំណត់បានថា ជាករណីអ្វីពិតប្រាកដនោះទេ ដោយសមត្ថកិច្ចសន្និដ្ឋានបឋម គឺជនរងគ្រោះ អាចជិះកង់ធ្លាក់ចូលទឹកទន្លេស្លាប់តែម្តង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍មកថា បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតទឹកនៅចំណុចខាងកើតស្ពានពោធិ៍តាហោនោះនិងក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញអធិការរដ្ឋាន ប៉ុស្តិ៍រដ្ឋបាល កម្លាំងជំនាញការិយាល័យខេត្តនិងវេជ្ជបណ្ឌិត យក់ ពុធវិសាល ចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យលើសាកសព។

ប្រភពបានបន្តទៀតថា៖តាមការបញ្ជាក់ពីក្រុមគ្រួសារនៃសព សាកសពមានឈ្មោះ ឌុន ចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបស់គ្មាន មានទីលំនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាមនុស្សមានសតិមិនគ្រប់ បានចេញពីផ្ទះកាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០បាត់រហូតមកដល់ថ្ងៃទី១៩ទើបបានក្រុមគ្រួសារទទួលព័ត៌មានថាមានមនុស្សស្លាប់អណ្តែតទឹកទើបនាំមកមើលបានដឹងអត្តសញ្ញាណនៃសព។

ហើយយោងតាមការសន្និដ្ឋានរបស់កម្លាំងជំនាញ និងលោកវេជ្ជបណ្ឌិត សាកសពស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសាកសពបានប្រគល់ជូនគ្រួសារ នៃសពធ្វើបុណ្យតាមប្រពៃណី ។