About Me

header ads

តារាសម្តែងល្បីៗប្រចាំកម្ពុជា បង្ហាញអារម្មណ៍រំភើបក្នុងការត្រៀមខ្លួនថតខ្សែភាពយន្តខ្មែរខ្នាតធំបែបភ័យរន្ធត់ ជាមួយនឹងតារាភាពយន្តល្បីពីប្រទេសជប៉ុន

កាលពីពេលថ្មីៗនេះ តារាសម្តែងល្បីៗជាច្រើនដួងប្រចាំប្រទេសកម្ពុជា បានបង្ហាញខ្លួនក្នុងពិធីក្រុងពាលីត្រៀមចេញថតខ្សែភាពយន្តខ្នាតធំថ្មីមួយ មានចំណងជើងថា អ្នកស្នងអគារ ជាមួយនឹងតារាភាពយន្តល្បីមកពីប្រទេសជប៉ុន រួមទាំងផលិតករវ័យក្មេងជាច្រើនរូបទៀត។ ក្នុងនោះក៏មានវត្តមាន តារាសម្តែងជើងចាស់ អ្នកនាង ស្វែង សុជាតា លោក ណារ៉ាឌី អ្នកនាង ថន ថាណែត និងលោក Yoshihiko Hosodo ដែលជាតួឯកប្រុសស្រីប្រចាំខ្សែភាពយន្តនេះតែម្តង។




 ក្នុងឱកាសនៃពិធីក្រុងពាលីនេះ តារាសម្តែងកម្ពុជា ៣ ដួង រួមទាំងតារាភាពយន្តជប៉ុន លោក Yoshihiko Hosodo ក៏បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសក្នុងការត្រៀមខ្លួនសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ បែបភ័យរន្ធត់នេះ ព្រមនឹងក្តីរំពឹងថានឹងមានការគាំទ្រខ្ពស់ពីទូរទស្សនិកជន។
តាមរយៈការបង្ហាញពីសហនិពន្ធ និងដឹកនាំរឿង ២ រូប គឺអ្នកស្រី ជា សុខយូ និង លោក នេត ឥន្ទនរាសុទ្ធីដ្ឋេពដែលបានសហការក្នុងការនិពន្ធ និងដឹកនាំរឿងរួមគ្នា នៅក្នុងភាពយន្តខ្នាតធំនេះ បានអះអាងថា អ្នកស្នងអគារ ជារសជាតិថ្មីមួយដែលនឹងធ្វើឱ្យប្រិយមិត្តទស្សនិកជនទទួលបាននួវអារម្មណ៍ភ័យរន្ធត់ បង្កប់នូវភាពភាពអាថ៌កំបាំងដែលនឹងកើតមានឡើងនៅក្នុងអគារចំណាស់នេះ។
សាច់រឿង អ្នកស្នងអគារ នេះ និយាយអំពីអំពីនារីម្នាក់ដែលបានធ្វើដំណើរជាមួយសង្សាររបស់នាងជាជនជាតិជប៉ុន ក្នុងបំណងមកស្នាក់នៅរយៈពេល បណ្តោះអាសន្នក្នុងបន្ទប់នៃអគារមួយនៃទីក្រុងភ្នំពេញ។ ហើយខ្សែភាពយន្តខ្នាតធំនេះ ក៏បានជ្រើសយកទីតាំងអគារចំណាស់មួយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើការថតរយៈពេលប្រមាណ ១ ខែ ពេញតែម្តង។




ផលិតករភាពយន្តខ្នាតធំ លោក តែ ឡូយ តំណាងពីផលិតកម្ម KongChak Picture និងលោក Michael Chai អគ្គនាយកនៃក្រុមហ៊ុនចែកចាយភាពយន្តវ៉េសស្ទិចម៉េឌឿ ក៏បានបង្ហាញពីភាពរីករាយក្នុងនាមជាដៃគូរសហការផលិតរួមគ្នា និងរំពឹងថាដំណើរការនៃការផលិតខ្សែភាពយន្តនេះនឹងប្រព្រឹត្តទៅបានយ៉ាងល្អ។ ដូច្នេះទស្សនិកជន កុំភ្លេចរង់ចាំទស្សនានូវខ្សែភាពយន្តខ្នាតធំរឿង អ្នកស្នងអគារ នេះទាំងអស់គ្នា!!







អត្ថបទដោយៈ សំណាង