About Me

header ads

ពិធីពិសារអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡាជាមួយសម្តេចតេជោ ហ៊ុន សែន លើកទី៥ មានមន្ត្រីកីឡា និងអត្តពលិកកម្ពុជា ៤៣៥០នាក់

ពិធីពិសារអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡាជាមួយសម្តេចតេជោ ហ៊ុន សែន លើកទី៥ មានមន្ត្រីកីឡា និងអត្តពលិកកម្ពុជា ៤៣៥០នាក់

នាព្រឹកថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡា បើកកិច្ចប្រជុំ និងស្តាប់
ការណែនាំត្រៀមលក្ខណៈចូលរួមកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាថ្ងៃទី៤ ខែមេសា ខាងមុខនេះ។

កិច្ចប្រជុំនេះ ក្រោមការដឹងនាំ ដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីពាក់ព័ន្ធនិងតំណាងសហព័ន្ធកីឡាជាតិ ទាំង៥៣ចូលរួម។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡា បានអានពីរាយការណ៍ក្នុងអង្គប្រជុំថា សមាភាពចូលរួមក្នុងកម្មពិធីពិសារអាហារសាមគ្គី ក្នុងមហាគ្រួសារកីឡា ដែលប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ រួមមាន៖ ថ្នាក់ដឹកនាំក្រសួង ខុទ្ទកាល័យ អគ្គនាយកនិងអង្គភាពក្រោមកឱវាទ អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជននិងកីឡា២៥រាជធានី ខេត្ត និងគ្រូកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងផ្នែកពាក់ព័ន្ធ CAMSOC គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក ព្រឹទ្ធាចារ្យកីឡា មន្រ្តីព័ត៌មានកីឡា សហភាពកីឡានគរបាលជាតិ ក្រុមប្រឹក្សាកីឡា ខ.ម គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក សហព័ន្ធកីឡាជាតិអូឡាំពិកនិងមិនមែនអូឡាំពិកទាំង៥៣សរុបទំាំងអស់៤៣៥០នាក់។

ឯកឧត្តម សុខ សប្បាយណា បានអំពាវនាវដល់អង្គភាពជាប់ព័ន្ធពាក់ទាំងអស់ត្រូវគោរពអោយបាននូវវិន័យដូចជា សំលៀកបំពាក់អោយបានមរ្យ  ប័ណ្ណចូលរួម   ការបើកប្រាក់ឧបត្ថម្ភពីសម្តេចតេជោក្នុងម្នាក់ទទួល១០ម៉ឺនរៀល ពេលវេលាអោយបានល្អប្រសើរទំាងពេលចេញដំណើរនិងការចូលរួមក្នុងពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា។ហើយមនុស្សម្នាក់ត្រូវតែមានឈ្មោះតែមួយអង្គភាព មិនអាចអោយមានឈ្មោះ ២ ឬ៣តាមចិត្តខ្លួនឯងឡើយ។

សូមបញ្ជាក់ថា ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន រៀបចំឲ្យមានការ
ពិសារអាហារជុំគ្នាជាមួយកីឡាករ កីឡាការិនី និងអត្តពលិកនៅកម្ពុជា។ ការជួបជុំពិសារអាហារនេះ ក៏ជាឱកាសមួយដែលសម្តេចបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិកកម្ពុជា អោយខិតខំប្រឹងប្រែងដុសខាត់សមត្ថភាព ដើម្បីឈានឆ្ពោះទៅចូលរួមការប្រកួតស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។