About Me

header ads

ផឹកស៑ីជួបជុំមិត្តឋភក្តិរហូតដល់ស្រវឹង និយាយឌឺដងដាក់គ្នាម្នាក់ដេកពេទ្យ២នាក់ជាប់ខ្នោះ

ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសបែកក្បាល និងបែកមុខ ត្រូវក្រុមគ្រួសារបញ្ជូនទៅដេររបួសនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកបុរស២នាក់ត្រូវនគរបាលចាប់ឃាត់ខ្លួន ខណៈផឹកស៑ីជួបជុំមិត្តភក្តិតាំងពីថ្ងៃរហូតដល់យប់ ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៍ប្រកែកគ្នាចុះឡើងក្លាយជាហិង្សាតែម្តង ។

ហេតុការណ៍ផឹកស្រវឹងទាស់សម្តីគ្នាក្លាយជាហិង្សានេះបានកើតឡើង នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃពុធ ០៤រោច ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២០ ស្ថិតនៅភូមិអូរចិតប្រាំ ឃុំ​អូរអណ្ដូង ស្រុកសាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថាជនសង្ស័យទី១. មាន ឈ្មោះ ឈៀត សីុនិល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ឈៀត នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ទាំងពីរនាក់រស់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ស៊ូ ចិន្ដា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែ រ រស់នៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ។

ពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕