About Me

header ads

រថយន្តកាមរីបាឡែនពន្លះក្បាលព្រួញពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខ

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្ត កាមរីបាឡែនមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ កែង ៥២៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើករថយន្តកាមរីបាឡែនមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង2A-1152​ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ​ ២៨៩​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខហូប្រេងម៉ាស៊ីនពេញផ្លូវនិងផ្ទុះពោងទាំងពីរទៅមុខលែងរួច។ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវរងការប្រេះបែកបន្តិចបន្តួច។សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕